វីរបុរសបាល់ទាត់ Luis Figo ផ្លាស់ចេញពីផ្ទះរស់នៅដាច់ដោយឡែកពីភរិយាតារាម៉ូដែលស៊ុយអែត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថាវីរបុរសបាល់ទាត់ សញ្ជាតិព័រទុយហ្គាល់ Luis Figoនិងភរិយាតារាម៉ូដែលស៊ុយអែត Helen Svedin បានបែកគ្នា។

ប្រភពព័ត៌មានខាងលើឱ្យដឹងថាអតីតតារា បាល់ទាត់ក្លឹប Real Madrid និង Barcelona វ័យ 52 ឆ្នាំ និងគូរស្នេហ៍ វ័យ 50 ឆ្នាំ ដែលបានផ្តើមស្នាហាជាមួយគ្នាកាលពីឆ្នាំ 2001 បានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេហើយ។

Luis Figo បានចាកចេញពីផ្ទះគ្រួសាររបស់គាត់ ហើយផ្លាស់ទៅរស់នៅក្នុងផ្ទះជួល ហើយកំពុងរស់នៅ ជីវិតដាច់ដោយឡែក ពីភរិយា Helene Svedin ។

Figo មានវត្តមាននៅក្នុងកម្មវិធី Laureus Awards នៅប្រទេសអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ ដែលគាត់បាននិយាយរឿង “ល្អបំផុត” នៅក្នុងជីវិតរបស់គាត់ ដោយដាក់ឈ្មោះកូនស្រីរបស់គាត់មាន Daniela, Martina និង Stella ប៉ុន្តែមិនមែនប្រពន្ធរបស់គាត់ទេ។

សារព័ត៌មាន Marca ក៏បានរាយការណ៍ផងដែរថា Figoអាចមានចំណងស្នេហ៍ថ្មីជាមួយនឹងតារាម៉ូដែល Claudia Bavel ដែលពីមុនត្រូវបានគេអះអាងថាមានទំនាក់ទំនងស្នាហ៍ជាមួយអតីតមិត្តរួមក្រុមរបស់គាត់ Iker Casillas ។ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ 2000 Figo បានបដិសេធពាក្យចចាមអារ៉ាមទាំងនេះ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print