Nissan ចង់បញ្ចប់ការផលិតរថយន្តនៅរោងចក្រ Wuhanប្រទេសចិន

ចែករំលែក៖

ប្រភពពីរដែលបានដឹងអំពីផែនការផ្ទៃក្នុងបាននិយាយថាក្រុមហ៊ុន Nissan Motor ចង់បញ្ចប់ការផលិតរថយន្តនៅរោងចក្រ Wuhan របស់ខ្លួនក្នុងប្រទេសចិនត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2026។

បើតាមកាសែត Yomiuri បានរាយការណ៍មុននេះថារោងចក្រដែលមានសមត្ថភាពផលិត៣០ម៉ឺនគ្រឿងដែលផលិតរថយន្តអគ្គិសនី Ariya និង X-Trail SUV មានប្រតិបត្តិការធ្លាក់ចុះចំពេលមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តចិន។

Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ 

ប្រភព​មួយ​បាន​និយាយ​ថា ផលិតកម្ម​ប្រចាំ​ឆ្នាំ​នៅ​រោងចក្រ​ដែល​ជួល​ពី​ក្រុមហ៊ុន Dongfeng Motor បាន​សម្រេច​បាន​តែ​ប្រហែល 10,000 គ្រឿង​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ប្រតិបត្តិការ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ 2022។ ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ព្រោះ​មិន​មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនNissan កាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ពីការខាតបង់សុទ្ធចំនួន 700 ពាន់លានយ៉េនទៅ 750 ពាន់លានយ៉េន (4.87 ពាន់លានដុល្លារដល់ 5.22 ពាន់លានដុល្លារ) សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី 31 ខែមីនា។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print