ក្មេងប្រុស វី ឆៃយុត អាយុ១១ឆ្នាំ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលកើតជំងឺទឹកនោមប្រៃ ព្រោះតែហូបគ្រឿងកំប៉ុងច្រើនពេក

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុស វី ឆៃយុត អាយុ១១ឆ្នាំ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលកើតជំងឺទឹកនោមប្រៃ ព្រោះតែហូបគ្រឿងកំប៉ុងច្រើនពេក ត្រូវបានក្រុមគ្រូពេទ្យដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាហើយនាព្រឹកថ្ងៃនេះទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។

គ្រួសារក្មេងប្រុសម្នាក់នេះ ពិតជាលំបាកមែនទែន។ ជាមួយគ្នានេះក្រុមគ្រូពេទ្យក៏បានជួយឧបត្ថម្ភថវិកា១០០ដុល្លារ ជូនម្តាយ វី ឆៃយុត សម្រាប់ការចំណាយផ្សេងៗផងដែរ។

សូមអរគុណលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានចំណាត់ការភ្លាមៗ ដើម្បីជួយព្យាបាលក្មេងប្រុសកំសត់ម្នាក់នេះ។

សូមជម្រាបជូនផងដែរថា , ចំពោះកុមារចាប់ពីអាយុ៤ឆ្នាំ ដល់អាយុ១២ឆ្នាំ ឬអាយុ១៤ឆ្នាំ ពួកគេចូលចិត្តញ៉ាំភេសជ្ជៈណាដែលមានកំប៉ុង ត្រូវរង្វាន់ ដោយមិនគិតថាភេសជ្ជៈប្រភេទអ្វីឡើយ។ ពេលត្រូវរង្វាន់ហើយ តែងបន្តដូរ យកមកញ៉ាំបន្តទៀត ។ ដូច្នេះបើគាត់ត្រូវរង្វាន់ភេសជ្ជៈនោះច្រើន គាត់នៅតែបន្តញ៉ាំរហូត។ ចំណុចនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ អ្វីដែល សម្ដេចមហាធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានហាមឃាត់មិនឱ្យក្រុមហ៊ុនស្រាបៀរ ក្រុមហ៊ុនភេសជ្ជៈ ដាក់រង្វាន់តាមក្រវិលកំពុងភេសជ្ជៈ ជាចំណុចមួយដ៏ល្អ ដើម្បីជួយកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ដល់សុខភាពបែបនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print