ភ្នំពេញ៖ ជនសង្ស័យលួច ឆក់ បង្ករហិង្សារ គំរាមកំហែង,បន្លំឯកសារ,រំលោភលើទំនុកចិត្ត,ជួញដូរមនុស្សនិងបង្ខាំងមនុស្សដោយខុសច្បាប់ចំនួន៣២នាក់ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ នេះ។
តាមនគរបាលបានឲ្យដឹងថា ដោយ អនុវត្ត តាម បទបទបញ្ជរបស់ លោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញនិងដឹកនាំ បញ្ជាផ្ទាល់ដោយ លោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រង ផែន ការងារ ព្រហ្មទណ្ឌកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌ នានាធ្វើការស្រាវជ្រាវបង្ក្រាប បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។
តាមរបាយការណ៍នៃការបង្ហាញមុខជនសង្ស័យនៅថ្ងៃទី២៨ខែមេសារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ដោយមានការស្រាវជ្រាវបង្ក្រាបជាក់ស្តែងក្នុង រយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥ជាលទ្ធផលបង្រ្កាបបានសរុប១៣ករណីដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន២៧នាក់ក្នុងនោះស្រី៣នាក់និងជនជាតិបរទេសចំនួន២នាក់(ជនជាតិចិន១នាក់ជនជាតិស៊ុយអ៊ែត១នាក់)។នៅក្នុងនោះមានករណី លួច ឆក់ បង្កហិង្សា,គំរាមកំហែង,បន្លំឯកសារ,រំលោភលើទំនុកចិត្ត,ជួញដូរមនុស្សនិងបង្ខាំងមនុស្សដោយខុសច្បាប់។
តាមនគរបាលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យចំនួនទាំង២៧ នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបាន៣ករណីដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់។ក្នុងនោះ,ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន២ករណី ឃាតខ្លួនបានចំនួន៦នាក់និងករណីលក់ដូរមនុស្សចាប់ឃុំឃាំងនិងបង្ខាំងខុសច្បាប់១ករណីអត់ខ្លួនបានចំនួន ៤នាក់។នគរបាលខណ្ឌឫស្សីកែវបង្ក្រាបបាន១ករណីឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ស្រី ៣នាក់ក្លែងបន្លំឯកសារសាធារណៈនិងរំលោភលើទំនុកចិត្តដោយយកប្រាក់ធ្វើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្លែងក្លាយ។នគរបាលខណ្ឌទួលគោកបង្ក្រាបបាន៣ករណីឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ករណីលួចនិងករណីឆក់។នគរបាលខណ្ឌ៧មករាបង្ក្រាបបាន២ករណីឃាត់ខ្លួនជនសង្ស័យ២នាក់គំរាមកំហែងនិងសម្លាប់ដោយកកូនកាំបិតចង់ស្រួចដេញចាក់មកលើជនរងគ្រោះ។នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន២ករណីឃាត់ខ្លួនជើងសង្ស័យ២នាក់លួចម៉ូតូនិងលួចកុំព្យូទ័រនិងនគរបាលខណ្ឌចំការមនបង្ក្រាបបាន២ករណីឃាត់ខ្លួនបាន២នាក់គីជនជាតិបរទេស(ជនជាតិចិនលួចយកម៉ូតូកង់៣និងជនជាតិស៊ុយអ៊ែតលួចម៉ូតូ)។
ដោយឡែកជនសង្ស័យចំនួន ៥នាក់ទៀតសមត្ថកិច្ចពុំបានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដនោះឡើយដោយដាក់បញ្ចូលបង្ហាញមុខរួមគ្នានៅនៅព្រឹកនេះដែរសរុបទាំងអស់៣២នាក់។
ជនសង្ស័យទាំង៣២នាក់ត្រូវបានកម្លាំងនគរបាលជំនាញនិងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕