ចំនួនមនុស្សស្លាប់ក្នុងករណីបំផ្ទុះដែលកើតឡើងនៅកំពង់ផែរបស់អ៊ីរ៉ង់បានឡើងដល់៤០នាក់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយព័ត៌មានរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់(IRIB)នៅថ្ងៃទី២៧ខែមេសាបានឱ្យដឹងថា ករណីបំផ្ទុះដែលកើតឡើងនៅកំពង់ផែ Shahrd Rajai ដែលឋិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់បានបណ្តាលឱ្យមនុស្ស៤០នាក់ស្លាប់បាត់បង់ជីវិតនិងជាង១ពាន់នាក់រងរបួស។

គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ បើយោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ងបានឱ្យដឹងថា លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងវិបត្តិដែលបើកធ្វើនៅយប់ថ្ងៃទី២៧ថា សភាពការណ៍គ្រប់គ្រងរបស់កំពង់ផែ Shahrd Rajai មិនអាចទទួលយកបានទេ ដោយសារកំពង់ផែនេះបានផ្ទុកទំនិញចំនួន១២ម៉ឺនដល់១៤ម៉ឺនកុងតឺន័រក្នុងរយៈពេលយូរ ហើយការគ្រប់គ្រងបែរជាគ្មានសណ្តាប់ធ្នាប់។

គេហទំព័រ «CCFR China state-controlled media » លោកMasoud Pezeshkianបានបញ្ជាឱ្យផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print