ទូតចិន អរគុណកម្ពុជាដែលធ្វើបដិសណ្ឋារកិច្ចកម្រិតខ្ពស់ដល់លោក ស៊ី ជីនពីង

ចែករំលែក៖

ខេត្តតាកែវ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ថ្លែងអំណរព្រះរាជគុណជូនព្រះមហាក្សត្រកម្ពុជា និងសម្ដេចតេជោ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា ដែលធ្វើបដិសណ្ឋារកិច្ចកម្រិតខ្ពស់ដល់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីពេលថ្មីៗនេះ។

លោកបន្តថា ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ។ លោកបានថ្លែងអំណរគុណដល់ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ និងសម្ដេចធិបតី រួមនឹងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានទទួលស្វាគមន៍ លោកប្រធានាធិបតីប្រកបដោយភាពកក់ក្ដៅបំផុត ខណៈតាមរយៈដំណើរទស្សនកិច្ចនេះប្រទេសទាំងពីរបានប្ដេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប និងជំរុញទំនាក់ទំនងលើវិស័យផ្សេងៗជាច្រើនទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print