សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ តើមតិលើកឡើងថា “ខ្មែរកាន់តែក្រ” ជារឿងត្រឹមត្រូវដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានមតិខ្លះលើកឡើងថា ប្រទេសកម្ពុជាកាន់តែក្រទៅៗ និងរីកចម្រើនតែរាជធានីភ្នំពេញ ដែលការលើកឡើងបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះទេ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា បើធៀបនឹងកាលពីទសវត្ស៨០ បើសិននិយាយថា ប្រទេសកម្ពុជាមិនមានការរីកចម្រើនទេ សូមចង្អុលបង្ហាញមកតើនៅកន្លែងណា?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកឡើងថា កម្ពុជារីកចម្រើនតែនៅរាជធានីភ្នំពេញ ឯភូមិ-ឃុំ គ្មានការអភិវឌ្ឍទេ នោះគឺមិនជឿនោះទេ ព្រោះថា ប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែងដឹងច្បាស់ហើយពីការរីកចម្រើនបើប្រៀបធៀបពីអតីតកាល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការរីកចម្រើននៅកម្ពុជា កើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស សូម្បីតែនៅតាមទីជនបទ គឺស្ទើរតែគ្រប់ផ្ទះមានគោយន្ត ផ្ទះថ្ម ម៉ូតូ ឡាន ជាដើម ដែលកត្តាទាំងអស់នេះហើយឆ្លុះបញ្ចាំងពីការរីកចម្រើនជារួម។

អ្នក ណាថា កន្លែងនេះ ក្រទៅៗ? ទៅចង្អុល បង្ហាញឱ្យខ្ញុំ! សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន លើកឡើង បែបនេះ នាពិធីសម្ពោធ ផ្លូវជាតិ ៣ខ្សែ ពីស្រុកត្រាំកក់ ខេត្តតាកែវ។

សម្តេច ហ៊ុន ម៉ាណែត ថា៖ «បើ ប្រៀបធៀបពីជំនាន់ ៨០ មក ឥឡូវ គ្មាន ការ រីកចម្រើន ខ្ញុំ គិតថា យើងមិន ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ»។

ប្រមុខ រដ្ឋាភិបាល ចង់ឱ្យមានអ្នក ចង្អុលថា តើភូមិណាមួយ ស្រុក ណាមួយ នៃខេត្តតាកែវ មិនមាន ការផ្លាស់ប្តូរ ជាពិសេស ផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេច ក៏ទទួលស្គាល់ថា ជីវភាពពលរដ្ឋមាន បញ្ហាប្រឈមខ្លះ ប៉ុន្តែរដ្ឋាភិបាល តែងតែគិតគូរពលរដ្ឋខ្លួនជាអាទិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print