ខេត្តកំពង់ស្ពឺ÷ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី នៃ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតដល់ចំណុចផ្លូវលំខាងកេីតភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃេីញមុខសញ្ញាសង្ស័យចំនួន៤នាក់
១.ឈ្មោះសឿន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ, ២. ឈ្មោះ ហៀង តុងហាវ ភេទប្រុស អាយុ១៨ឆ្នាំអ្នកទាំង ពីរ រស់នៅភូមិទំពូងឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ, ៣.ឈ្មោះ រុំ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្មិត ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យនិង ៤.ឈ្មោះ រិន សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់និងត្រួត ពិនិត្យ ឆែកឆេរលេីខ្លួនរកឃេីញ,-ម្សៅក្រាមពណ៍ស
សង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់តូច,-ទូរស័ព្ទដៃចំនួន២គ្រឿង,-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿង ញៀនមួយចំនួន,-ម៉ូតូចំនួន១គ្រឿង ម៉ាកC90 ពណ៍ស្លែ(គ្មានស្លាកលេខ)-ស្នាប់ដៃដែកចំនួន១។
បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមទាំងវត្ថុតាងកំពុងកសាងសុំណុំរឿងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត៕