ទេសរដ្ឋមន្ត្រីគន់ គីម អញ្ជើញជាអធិបតីបូកសរុបការងារនិងលើកទិសដៅឆ្នាំថ្មីនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ÷កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ។

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលា ខេត្តព្រះវិហារ មានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារក្រោមអធិបតីភាព កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print