ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ នាថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ មុននេះបន្តិចថា ៖ ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាជាសមាជិករបស់ប្រទេសទីម៉័រខាងកើតក្នុងសហគមន៍អាស៊ាន ៕
ដោយ ៖ សិលា
...