ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ៖ការសម្លុតកំហែងខាងពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយគាំទ្រឱ្យប្រទេសចិនចាត់វិធានការតបតវិញដ៏ខ្លាំងក្លា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ខណៈពេល រដ្ឋាភិបាលអាមេរិក អាណត្តិថ្មី កាន់អំណាច បាន ១០០ ថ្ងៃ តាម ការស្ទង់មតិ ជា សកល ដែល ចេញផ្សាយ ដោយ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន បង្ហាញថា ទង្វើ សម្លុត កំហែង ខាងពន្ធគយ របស់ សហរដ្ឋអាមេរិក បាន បណ្តាល ឱ្យ សន្ទុះ ប្រឆាំង សហរដ្ឋអាមេរិក នៅ ជុំវិញ ពិភពលោក កើនឡើងយ៉ាងឆាប់ រហ័ស ។ អ្នកផ្តល់ បទ សម្ភាសន៍ មកពី ប្រទេស ចំនួន ៣៧ ក្នុងចំណោម ប្រទេស ចំនួន ៣៨ បានគាំទ្រ វិធានការ តប ត របស់ប្រទេសចិន ដែល បង្ហាញ ថា ការ ពួតដៃគ្នា គាំ ពារ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម អន្តរជាតិ បានក្លាយជា គំនិត ឯកភាព រួម ជា សកល ។

គេហទំព័រ «CCFR China state-controlled media » ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,២ ភាគរយ សម្គាល់ឃើញ ថា គោលនយោបាយពន្ធគយ របស់ សហរដ្ឋអាមេរិក នឹង រារាំងយ៉ាងខ្លាំង ដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច របស់ ប្រទេសខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦០,២ ភាគរយ ដែលមកពី ប្រទេស វៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី សម្គាល់ឃើញ ថា “ការបង្កើន ការ ដាក់កំហិត ចំពោះ ការនាំចេញ និង ការដាក់ទណ្ឌកម្មដោយឯកតោភាគី” របស់ អាមេរិក មិន អំណោយ ផល ដល់ ការអភិវឌ្ឍ របស់ ប្រទេសខ្លួន ។
គេហទំព័រ «CCFR China state-controlled media » ទង្វើ សម្លុតកំហែង របស់អាមេរិក បាន និង កំពុង ត្រូវបាន ប្រឆាំងតបតយ៉ាងដាច់ខាត ពី ប្រទេស ចិន ដែល ទទួលបាន ការ គាំទ្រ ខ្ពស់ ពី អ្នកផ្តល់បទសម្ភាសន៍ នៅ ជុំវិញ ពិភពលោក ។ ក្នុង ចំណោម អ្នក ផ្តល់បទសម្ភាសន៍ មកពី ប្រទេសចំនួន ៣៨ មាន ចំនួន ៣៧ ប្រទេស គាំទ្រ ចំពោះ វិធានការ ប្រឆាំង តបត របស់ប្រទេសចិន ដែលមាន អត្រា ៩៧,៤ ភាគរយ នៃ ចំនួន អ្នក ផ្តល់ បទ សម្ភាសន៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print