Update៖ ដឹងការពិតហើយ! រឿងឃាដកម្មកូនប្រសារចិត្តអប្រិយកាប់ឪពុកក្មេកស្លាប់ក្នុងថ្លុកឈាមនៅក្រុងបាវិត មូលហេតុព្រោះតែឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងជំពាក់លុយកាក់គេខណៈជនសង្ស័យមិនទាន់ចាប់បាននៅឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រឿងឃាដកម្មកូនប្រសារចិត្តអប្រិយកាប់ឪពុកក្មេកស្លាប់ក្នុងថ្លុកឈាមនៅក្រុងបាវិត មូលហេតុព្រោះតែឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងជំពាក់លុយកាក់គេខណៈជនសង្ស័យមិនទាន់ចាប់បាននៅឡើយ។

ករណីឃាតកម្ម នេះបានកើតឡើងកាលពីនៅវេលាម៉ោង១៤និង១០នាទី  ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នៅចំណុចខាងក្រោយការដ្ឋានសំណង់ ស្ថិតក្នុងភូមិកណ្តាលសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ បានទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីឃាតកម្ម នៅចំណុចខាងក្រោយការដ្ឋានសំណង់ ស្ថិតក្នុងភូមិកណ្តាលសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងជំនាញស្នងការខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវេជ្ជបណ្ឌិត ទុំ បូរីសមាជិកគណ:កម្មការកោសល្យវិច្ច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា លទ្ធផលនៃការពិនិត្យសាកសពឈ្មោះ ប៊ុន សាវន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីកន្លែងកំណើតនិងបច្ចុប្បន្ន នៅភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសព្វថ្ងៃស្នាក់នៅកន្លែងធ្វើសំណង់ក្នុងភូមិកើតហេតុខាងលើ។ ស្លាកស្នាមនៅក្រោមទងត្រចៀកខាងស្ដាំ-ស្នាមដាច់រយះនៅគល់កខាងស្ដាំ ស្នាមដាច់រយះនៅកញ្ចឹងកផ្នែកខាងស្ដាំ មានស្នាមដាច់រយះនិងបាក់ឆ្អឹងម្រាមចង្អុលដៃ ស្នាមដាច់រយះនៅចន្លោះម្រាមដៃកណ្ដាលនិងម្រាមដៃនាង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្អែកតាមចម្លើយរបស់ឈ្មោះ លន់ សាឡាត់ ភេទស្រីត្រូវជាកូនរបស់ជនរងគ្រោះនិងជាប្រពន្ធរបស់ជនសង្ស័យ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា កាលពីវេលាម៉ោង១៣និង៣០នាទី ខ្លួននិងប្ដីខ្លួនឈ្មោះហ៊ាង សំណាងបានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ពីរឿងលុយកាក់ដែលគាត់ជំពាក់គេ ភ្លាមនោះខ្លួនក៏បានស្ទុះចេញពីក្នុងបន្ទប់  តែគាត់បានទាញទ្វារបិទនិងច្រានខ្លួនដួលទៅលើពូក ហើយខ្លួនក៏បានរត់ស្ទះចេញពីក្នុងបន្ទប់។

ចំណែកប្ដីរបស់ខ្លួន បានយកគ្រឿងសម្អាងរបស់ខ្លួនគ្រវែងចោលនិងទាត់កង្ហារមួយជើង រួចក៏បើកទ្វារបន្ទប់រត់ចេញទៅក្រៅ ទោយកកាំបិតនៅមុខបន្ទប់ទៅកាប់ឪពុករបស់ខ្លួនឈ្មោះប៊ុន សាវន់ ដែលកំពុងអង្គុយលើអង្រឹងក្រោមដើមឈើ ។ ឃើញបែបនោះខ្លួន ក៏បានរត់ទៅហៅអ្នកជិតខាង ឲ្យមកជួយ ពេលនោះខ្លួនបានងាកទៅមើលឃើញប្ដីរបស់ខ្លួនកាប់ឪពុកខ្លួនជាច្រើនកាំបិតបណ្ដាលឱ្យធ្លាក់ពីលើអង្រឹងស្លាប់នៅកន្លែងកើតហេតុ។ចំណែកប្ដីរបស់ខ្លួនបន្ទាប់ពីកាប់ឪពុកខ្លួនរួចបានកាន់កាំបិទរត់ចូលព្រៃខាងកើតបាត់។

សមត្ថកិច្ចបានបន្ថែមថា ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព  ការស្ដាប់ចម្លើយសាក្សីបំភ្លឺ  លោកគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចអាចសន្និដ្ឋានបានថា ឈ្មោះ ប៊ុន សាវន់ ស្លាប់ដោយអំពើឃាតកម្ម។ រីឯជនសង្ស័យឈ្មោះ ហ៊ាង សំណាង ដែលមានស្រុកកំណើតនៅភូមិស្តៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់ពីធ្វើសកម្មភាពរួចបានកាន់កាំបិតរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។

ចំណែកឯសាកសព ក្រោយពីបានធ្វើការពិនិត្យ ចប់សព្វគ្រប់ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមានការយល់ព្រមពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print