បាតុភូតដ៏កម្រ! កម្ពុជារកឃើញការបង្កកំណើតផ្កាថ្ម ២ឆ្នាំជាប់ៗគ្នា

ចែករំលែក៖

ការបង្កកំណើតផ្កាថ្ម ដែលជាបាតុភូតដ៏កម្រ ត្រូវបានរកឃើញជាថ្មីម្ដងទៀតក្នុងដែនសមុទ្រកម្ពុជា នាឆ្នាំ២០២៥នេះ បន្ទាប់ពីការរកឃើញជាលើកដំបូងកាលពីឆ្នាំ២០២៤។ ក្នុងពេលដែលផ្កាថ្មនៅតំបន់មួយចំនួនកំពុងតែរងការគម្រាមកំហែងពីការសឹករិចរិល និងមួយចំនួនប្រឈមនឹងការបាត់បង់ ការរកឃើញការបង្កកំណើតផ្កាថ្ម២ឆ្នាំជាប់ៗគ្នា ឆ្លុះបញ្ចាំងឱ្យឃើញថា ក្សេតបរិស្ថានរបស់កម្ពុជា មានលក្ខណៈអំណោយផលដល់ផ្កាថ្ម ឱ្យរស់រានមានជីវិត មានសុខភាពល្អ និងអាចបង្កកំណើតបានថែមទៀត។ បាតុភូតដ៏សំខាន់នេះ សម្រេចបានដោយសារការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនានា ជាសេនាធិការ ដើម្បីការពារធនធានជលផលបាតសមុទ្រនៅកម្ពុជាឱ្យមាននិរន្ដរភាព។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print