អ្នកសារព័ត៌មានជាង ៥ពាន់ ២រយនាក់ នឹងជួបសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៥ ចំថ្ងៃទិវាសេរីភាពសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ៖ «អ្នកសារព័ត៌មានជាង ៥ពាន់ ២រយនាក់» នឹងជួបសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៥ ចំថ្ងៃទិវាសេរីភាពសារព័ត៌មាន។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងបែបនេះខណៈធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» 

សូមបញ្ជាក់ថា ៖ ក្រសួងព័ត៌មាន រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

  នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មានទទួលបានព័ត៌មាន និងបានស្វែងយល់កាន់តែស៊ីជម្រៅ អំពីដំណើរការរៀបចំរបាយការណ៍ និងលទ្ធផលនៃការស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print