ភ្នំពេញ ៖ ក្រោយ បញ្ចប់ ការ ប្រឡង ជ្រើសរើស សិស្សពូកែ ទូទាំង ប្រទេស សម័យ ប្រឡង ២៦ ខែមេសា ឆ្នាំ២០២៥ ក្រសួង អប់រំ យុវជន និង កីឡា បាន រក ឃើញ ជ័យ លាភី ចំនួន ៣០នាក់។ ក្នុ ងចំណោម ម្ចាស់ ជ័យ លាភីទាំង ៣០ មាន ៦នាក់ មក ពី រាជធានីភ្នំពេញ, ៤នាក់ មកពីខេត្ត កណ្ដាល, ខេត្ត បាត់ដំបង និង កំពង់ចាម មាន សិស្ស ជាប់ ៣នាក់ ក្នុង មួយ ខេត្ត។
ដោយ ឡែក សៀមរាប, ព្រៃវែង, បន្ទាយ មានជ័យ និង ស្វាយរៀង សុទ្ធតែ មាន សិស្សជាប់ ២នាក់ ដូចគ្នា។ ចំណែក ខេត្ត ដែលមាន សិស្ស ជាប់តែ ១នាក់ គឺ ខេត្ត ឧត្តរមានជ័យ, តាកែវ, ប៉ៃ លិន, កំពត, ក្រចេះ និង ខេត្ត កំពង់ធំ។
ក្រសួង អប់រំ យុវជន និង កីឡា បានឱ្យដឹងថា ៖ សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទទួល បានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖
១. ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ ។
២.មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ។
៣.វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់ ។
៤.ប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ៖
-លេខ ១ ទទួលបាន ៣ ៥០០ ០០០រៀល
-លេខ ២ ទទួលបាន ៣ ២០០ ០០០រៀល
-លេខ ៣ ទទួលបាន ២ ៩០០ ០០០រៀល
-លេខ ៤ ទទួលបាន ២ ៦០០ ០០០រៀល
-លេខ ៥ ទទួលបាន ២ ៣០០ ០០០រៀល
៥.ប្រាក់រង្វាន់ ឬវត្ថុផ្សេងៗពីសប្បុរសជន។
ប្រការ៣.អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអគ្គាធិការនៃអគ្គាធិការដ្ឋាននិងជាប្រធានគណៈ គ្រប់គ្រងនាយកដ្ឋានកិច្ចការប្រឡង ប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា មានភារកិច្ច រៀងៗខ្លួនអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព៕
ដោយ ៖ សិលា