គេបានរំពឹងថា ទីផ្សាររថយន្តក្នុងស្រុករបស់ថៃនឹងចាប់ផ្តើមងើបឡើងពីត្រីមាសទី៤ក្នុងឆ្នាំនេះដោយសារតែសេដ្ឋកិច្ចមានភាពប្រសើរឡើងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។
លោក Yoji Murosaka ប្រធានក្រុមហ៊ុន Suzuki Motor បានមានប្រសាសន៍ថា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនឹងក្លាយជាកត្តាជំរុញឱ្យអតិថិជនមានការពិចារណាក្នុងការរកទិញរថយន្តថ្មី។
គណៈកម្មការអភិវឌ្ឍន៍សង្គមនិងសេដ្ឋ កិច្ចជាតិបានរាយការណ៍ថាកំណើនសេដ្ឋ កិច្ចរបស់ថៃបានឈានលើសពីការរំពឹងទុកនៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារ តែការងើបឡើងនៃវិស័យទេសចរណ៍ការចំណាយរបស់រដ្ឋាភិបាលនិងវិស័យកសិ កម្មជាដើម។
លោក Murosaka បានមានប្រសាសន៍ថា គម្រោងទិញរថយន្តជាលើកដំបូងរបស់រដ្ឋាភិបាលគ្រោងនឹងផុតកំណត់នៅខែក្រោយ ពោលគឺនេះជាកត្តាជំរុញឱ្យមានការលក់រថយន្តថ្មី។
លោកបានបន្តទៀតថា យើងរំពឹងថា ទីផ្សាររថយន្តក្នុងស្រុកនឹងកើនឡើងក្នុង ឆ្នាំនេះនៅពេលដែលការលក់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលជា៧៨០.០០០គ្រឿង។
សហព័ន្ធផលិតរថយន្តរបស់ថៃកាលពីខែកក្កដាបានរាយការណ៍ថាការលក់រថ យន្តក្នុងស្រុកមាន៦៦.០៤៩គ្រឿងក្នុងខែមិថុនា។ ការលក់រថយន្តក្នុងរយៈពេល៦ ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះ០,១ភាគរយ ដល់ចំនួន៣៦៨.៦៣០គ្រឿង។
លោក Murosaka បានបន្តទៀតថា ក្រុមហ៊ុន Zusuki បានប្តេជ្ញាចិត្តនឹងវិនិយោគទឹកប្រាក់ចំនួន៨,៤៣លានបាតនិងដំឡើងរថយន្តចំនួន១០០.០០០គ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលទី២។
លោក Ivan Yap នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនTC Subaruនៅប្រទេសថៃបានមានប្រសាសន៍ថាទីផ្សាររថយន្តរបស់ថៃនៅតែមានទម្រង់ល្អដដែលហើយ នឹង មានភាពប្រសើរឡើងនាពេលអនាគតជាពិសេសនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ៕
ដោយ៖ រ័ត្ន