ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបេីកបរលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ២សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ឃុន រ៉ាវី ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិ ព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបើកបរម៉ូតូម៉ាកសង់សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត1R6745។
ចំនែកខាងរថយន្តម៉ាកកូរ៉េពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3G5578ចំនែកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានគេចខ្លួនបាត់។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុភាគីរថយន្តនឹងម៉ូតូបានបើកបរស្របទិសគ្នាពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចកើតហេតុភាគីម៉ូតូបានបើកបរមកក្បែរទ្រូងផ្លូវដើម្បីឆ្លងផ្លូវស្របពេលនោះស្រាប់តែខាងរថយន្តបានបើកប៉ះពីខាងក្រោយបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងផ្លូវស្លាប់តែម្តង។ បន្ទាប់មកភ្លាមនោះអ្នកបេីកបររថយន្តបានចុះពីរថយន្តរួចគេចខ្លួនបាត់។
បច្ចុប្បន្នរថយន្តនឹងម៉ូតូត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយចំនែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ