ខេត្តស្វាយរៀង ៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់បោក ផ្ទះសម្បែងប្រជាពលរដ្ឋការ៉ាស់សាំង ដើមឈើ បង្គោលភ្លើង បាក់រលំ ប៉ើងរបើកដំបូលទៅលើឃុំចំនួន៣ ក្នុងស្រុករំដួល ខេត្តស្វាយរៀង កាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ។
បើតាមអាជ្ញាធរបានឱ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ក្នុងភូមិសាស្ត្រស្រុករំដួល កើតមានគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំផ្ទះ ក្នុងភូមិត្រពាំងចំបក់ ឃុំស្វាយចេក , ភូមិក្រូច ឃុំជ្រុងពពេល , ភូមិចំណកត្រាច ឃុំថ្នាធ្នង់ ក្នុងស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើ ក្នុងភូមិត្រពាំងចំបក់ ឃុំស្វាយចេក ខ្យល់បក់ប៉ើងផ្ទះមួយខ្នងជាច្រើនម៉ែត្រ បាក់ខ្ទេចទាំងស្រុង។ ចំណែកនៅក្នុងភូមិក្រូច ឃុំជ្រុងពពេល មានការ៉ាស់សាំងមួយកន្លែង ប៉ើងបាក់ដំបូលខ្ទេច ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែ៕
...
ដោយ៖ ជ្រោយពេជ្រ