លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធី ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជដ្ឋាភិបាលតែងតាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ និងបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

នាឱកាសនោះផងដែរលោកជំស្រីក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសមានសុខ សន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងន័យបម្រើប្រជាជន និងការពារប្រទេស។ លោកស្រីក៏បានកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចុះផ្ទាល់ដល់មូលដ្ឋាន និងបានយកអស់កម្លាំងកាយចិត្ត ធនធាន សម្ភារ ថវិកា ដើម្បីជួយគាំទ្រនូវរាល់សកម្មភាពរបស់មូលដ្ឋានទូទាំងរាជធានី ក្នុងការ រួមចំណែកឲ្យរាជធានីភ្នំពេញទទួលបានជោគជ័យជាបន្តបន្ទាប់ ពិសេស ធានាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សំដៅរួមចំណែកក្នុងការលើកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ ។ លោកស្រីក៏បានលើកឡើងផងដែរនូវសកម្មភាព និងការចុះសួរសុខទុក្ខពីសំណាក់សម្តេចដោយផ្ទាល់នៅទូទាំង២៥រាជធានីខេត្ត ក្នុងន័យពង្រឹងអំពីតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន និងការលំបាករបស់ប្រជាពលរដ្ឋ។ ដើម្បីឲ្យការងារនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកស្រីក៏បានផ្តល់អនុសាសន៍ដូចតទៅ៖

១. ត្រូវបង្កើនការទទួលខុសត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុង។

២. ត្រូវរក្សាខ្ជាប់នូវឧត្តមប្រយោជន៍ជាតិ និងស្រឡាញ់ប្រជាជន។

៣. ត្រូវរួមគ្នាធានា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ។

៤. បន្តជម្រុញ ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

៥. បង្កើនទំនាក់ទំនង និងការប្រាស្រ័យដោយផ្ទាល់ដល់មូលដ្ឋាន

៦. ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានសម្រេចកន្លងមក

៧. ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យទៅចុះឈ្មោះបោះឆ្នាតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕

on (1) on (2) on (3) on (4) on (5) on (6) on (7)

ដោយ៖ សុវណ្ណារ៉ា

11111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print