ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានទទួលមរណភាព វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានទទួលមរណភាព វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្ដុកក្ដួល ក្រៀមក្រំជាទីបំផុតដោយ ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តម ទេព យុទ្ធី តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាន ផ្លូវ លេខ៣៣ ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print