ភ្នំពេញ ៖ នៅវេលាម៉ោង៤ នឹង២០នាទី ល្ងាចថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ ជាអធិបតី “សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥” ។
អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៥ ០០០នាក់ ។
សូមបញ្ជាក់ថា ៖ ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីចំនួនសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន១ ៦២០ អង្គភាព រួមមាន៖
ក. ប្រព័ន្ធផ្សព្វផ្សាយទំនើប
– គេហទំព័រសារព័ត៌មានអនឡាញចំនួន៨៣៩ អង្គភាព
– ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ
– ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព
– ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន១២ ស្ថានីយ
– ទូរទស្សន៍ផ្កាយរណបចំនួន៣ ស្ថានីយ
ខ. ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី
– កាសែតចំនួន១២៥ អង្គភាព
– សមាគមសារព័ត៌មានចំនួន២៦ អង្គភាព
– ទស្សនាវដ្តីចំនួន៦ អង្គភាព
– ព្រឹត្តិបត្រចំនួន១២ អង្គភាព
– ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងអចិន្ត្រៃយ៍ចំនួន១៨ អង្គភាព
– រោងពុម្ពចំនួន៨៩
– សៀវភៅចំនួន២២ អង្គភាព
– ភ្នាក់ងារផ្សាយពាណិជ្ជកម្មចំនួន៣ ក្រុមហ៊ុន
– វិទ្យុអ៊ែហ្វអ៊ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន១ ស្ថានីយ
– ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ ស្ថានីយ
– ទូរទស្សន៍ផ្សាយបន្តចំនួន១០១ ស្ថានីយ
– ទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ៕
ដោយ ៖ សិលា