រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន ៖ ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីព

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីពនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ទាំងអស់របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីហើយមួយវិញទៀតជំនួបនេះក៏ជាការបន្តថែរក្សាបាននូវកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។

លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា   ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី ៧នេះប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជារស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពីបិតាស្ថាបនិកសន្តិភាពកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងនោះវិស័យសារព័ត៌មាននៅកម្ពុជាក៏មានការរីកចម្រើនមានសណ្តាប់ធ្នាប់ និងលំហនៃសេរីភាព សារព័ត៌មានកាន់តែរីកធំប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេរីភាពសារព័ត៌មានកាន់តែមានភាពប្រសើរឡើង។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថា តាមរយៈការសិក្សាដោយផ្អែកលើមូលដ្ឋាន និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្តល់ចម្លើយលើការស្ទង់មតិអ្នកសារព័ត៌មាន ចំនួន ៨១,៤ ភាគរយ បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ២០២៥នេះ មានភាពល្អប្រសើរខណៈ ភាពល្អប្រសើរដោយសារអ្នកសារព័ត៌មានសង្កេតលើការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ឃើញកើនឡើងការគោរពអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ រួមនឹងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាពល្អជាដើម។

និយាយអំពីគុណភាពព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានអះអាងថា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព វិជ្ជាជីវៈអ្នកសារព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពព័ត៌មាន តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មាន, ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការជំរុញនិងលើកទឹកចិត្តឱ្យការផលិតខ្លឹមសារសម្រាប់ការផ្សព្វផ្សាយឈរលើមូលដ្ឋានការពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងប្រកបដោយចំណេះដឹងជាដើម។ ក្នុងឆ្នាំ២០២៤ កន្លងទៅ និងនៅដើមឆ្នាំ២០២៥ នេះ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្រសួងព័ត៌មានបានបន្តរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីសំខាន់ៗ ដល់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានស្តីពី          អនក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការពង្រឹងតួនាទីអ្នកនាំពាក្យសម្រាប់មន្ត្រីព័ត៌មាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print