ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានជនដៃដល់កាប់បណ្ដាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០និង៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២ខែ ឧសភាឆ្នាំ ២០២៥ នៅចំណុចភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលរលប្អៀរ ខណៈដែលជនរងគ្រោះកំពុងតែដេកលង់លក់នៅលើផ្ទះរបស់ខ្លួន។
សមត្ថកិច្ចដែលបានទៅពិនិត្យនៅកន្លែងកើតហេតុបាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿន ពយ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ទៅពិនិត្យធ្វើកោសល្យវិច្ច័យ និងស្រាវ ជ្រាវ ឈានដល់ការចាប់ជនសង្ស័យម្នាក់ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា ជាមួយជនរងគ្រោះ មានឈ្មោះ ជឹមសំអាត ហៅទុំ អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំ រលាប្អៀរ ។
តាមប្រភពពីកន្លែងកើតហេតុដែលនាំឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹម សំអាត ហៅទុំ បានសារភាពឲ្យដឹងថាកាលពី អំឡុងខែមករា កន្លងទៅជនរងគ្រោះ និងជនដៃដល់ ទាស់ពាក្យសំដីនឹងគ្នា ហើយបានបោះពាក្យសម្ដីថា បើមានឯងអត់អញ បើមានអញអត់ឯង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕