បោះឆ្នោតសិង្ហបុរីគណបក្សកាន់អំណាច ទទួលជ័យជម្នះ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា លទ្ធផលនៃការបោះឆ្នោតសកលលើកទី១៤ នៅប្រទេសសិង្ហបុរី បានបង្ហាញថា គណបក្សកាន់អំណាច People Action Party (PAP) បានបន្តទទួលជ័យជម្នះជាថ្មីម្តងទៀត ក្រោយមិនធ្លាប់បរាជ័យម្តងណាឡើយ រយៈពេល៦ទសវត្សរ៍។

ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ នាយកដ្ឋានរៀបចំបោះឆ្នោតសិង្ហបុរី បានប្រកាសថា គណបក្ស PAP ដែលបានដឹកនាំប្រទេសចាប់តាំងពីពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥ ឈ្នះអាសនៈចំនួន៨៧ ក្នុងចំណោមអាសនៈសរុប៨៩នៅសភា ក្នុងការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ហើយទទួលបានសំឡេតឆ្នោតគាំទ្រពីប្រជាជន ក្នុងអត្រា៦៥.៥៧ភាគរយ ខ្ពស់ជាងអត្រា៦១.២ភាគរយ ដែលសម្រេចបានក្នុងការបោះឆ្នោតសកលឆ្នាំ២០២០។
ជ័យជម្នះខាងលើនឹងត្រូវមើលឃើញថា ការផ្តល់ការគាំទ្រក្នុងសំឡេងយ៉ាងកងរំពងពីប្រជាជនសិង្ហបុរី ក្នុងការបោះឆ្នោតសកលលើកដំបូងបំផុត សម្រាប់លោក Lawrence Wong អាយុ៥២ឆ្នាំ ដែលបានក្លាយជានាយករដ្ឋមន្រ្តីនៃបុរីរដ្ឋមួយនេះ កាលពីឆ្នាំ២០២៤។ លោក Wong បានឡើងបន្តវេនដឹកនាំប្រទេសសិង្ហបុរី នៅចុងបញ្ចប់នៃការកាន់អំណាចជិត ២ទសវត្សរ៍ របស់អតីតនាយករដ្ឋមន្រ្តី លោក Lee Hsien Loong កូនប្រុសអតីតមេដឹកនាំ លោក Lee Kuan Yew ដែលជាបិតាស្ថាបនិករបស់សិង្ហបុរី៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print