ស្រ្តី​ម្នាក់​បានបេីក​រថយន្ត​បុក​និង​រថយន្ត​ ២គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញ​៖ ស្រ្តី​ម្នាក់​បានបេីក​រថយន្តម៉ាក​toyota​ prus ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​ ២គ្រឿង​ដែល​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​២០នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​ឧសភា​ ឆ្នាំ​២០២៥​ចំនុច​ស្តុប​បន្ទាយ​ស្លឹក​ ផ្លូវ​២០២៥កែង​ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបាន​ឃើញ​ស្ត្រី​ម្នាក់​បានបេីក​រថយន្តម៉ាក​ toyota​ prus ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BX 8507 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២០៥ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ មិន​ថាអ្នក​បេីក​បរ​ស្លន់​រឿង​អី​នោះទេ​ ទេីប​ធ្ធ្វើឱ្យ​រថយន្ត​ ជ្រុល​ទៅ​បុក​និង​រថយន្ត​ toyota​ prus ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AR 4656 ដែល​ឈប់​អែម​កៀន​ផ្លូវ​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​តិចតួច​ ហើយ​រថយន្ត​បង្ក​ក៍ជ្រុល​ទៅ​បុក​និង​រថយន្ត​ម៉ាក​ CHANGAN ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BT 8449 ដែរ​បេីក​ដោយ​បុរស​ម្នាក់​កំពុង​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ផ្នែក​ខាង​ក្រោយ​បន្ត​ទៀត​ ចំណែក​រថយន្ត​បង្ក​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​តិចតួច​តែ​ហេីយ​ក៍មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។
​ ករណី​នេះ​ផង​ដែរ​ ទាំង​សង្ខាង​បាន​សម្រប​សម្រួល​គ្នា​ភ្លាម​ ដោយ​ខាង​រថយន្ត​បង្ក​ សងសំណង​ទៅ​ខាង​រថយន្ត​toyota prus ចំនួន​១០០ដុល្លារ​ និង​សងសំណងទៅ​ខាង​រថយន្ត​ CHANGAN​ចំនួន​៤០០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​តែ​ម្តង​ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print