បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់ នៅផ្លូវថ្មើរជើង Walk Street ស្របពេលដែលបងប្អូនប្រជាពលរដ្ឋមានការកើនឡើង

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់ដែលត្រូវ បានយកចិត្តដាក់នៅលើផ្លូវថ្មើរជើង «Walk Street»ស្របពេលដែលបងប្អូនប្រជាពលរដ្ឋមានការកើនឡើងជាប្រចាំទៅលេងកំសាន្តនៅផ្លូវថ្មើរជើងដោយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារ ណះត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ,អាជ្ញាធរដែនដី ពីកងកំលាំងគ្រប់ជំនាញដែលធានាបានថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង នឹងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តនៅផ្លូវថ្មើរជើងរៀងរាល់ថ្ងៃចុងសប្តាហ៏។ ជាក់ស្ដែងនៅផ្លូវថ្មើរជើងWalk Street នារាត្រីថ្ងៃអាទិត្យទី០៤ ខែឧសភា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមកគាំទ្រច្រើនដើរលេងសប្បាយក្រោមម្លប់នៃសន្តិភាព។
តាមការបញ្ជាក់ឱ្យដឹងពី លោកស្រី ដោ សម្ឆស្ស អ្នក នាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៥នេះថា៖ មកដល់ ពេលនេះផ្លូវថ្មើរជើងមានអាយុ១២សប្តាហ៏ស្មើនឹងរយះពេល ៣ខែមកហើយ ដែលទទួលបានប្រជាប្រិយ៏ភាពយ៉ាងខ្លាំងពីមួយសប្តាហ៏ទៅមួយសប្តាហ៏ រហូតទទួលបានការកោត សរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាញឹកញ៉ាប់ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ជាពិសេសរាជធានីភ្នំពេញបានជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោកឈ្មោះថាជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី »ដែលបានផ្សាយដោយ Visa 2FLY ដកស្រង់ពីSEAInfographicsក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្តាប្រទេសជុំវិញពិភពលោកចំនួន១៤។
លោកស្រីបានបញ្ជាក់ថា៖ នៅចំណុច ផ្លូវថ្មើរជើងWalk Street នៅសល់ចំណុចខ្វះខាតខ្លះត្រូវកែលំអរបន្ថែមមានដូចជាហាមលេង លោតអន្ទាក់នៅកណ្តាលផ្លូវថ្មើរជើងដើម្បីទុកលទ្ធភាពអោយប្រជាពលរដ្ឋដើរដោយថ្មើរជើងអោយបានទូលាយ។
ជាមួយគ្នានេះពាក់ពន្ធ័នឹងបន្ទប់ទឹកនៅផ្លូវថ្មើរជើង
បន្ទប់ទឹកត្រូវតែស្អាតជានិច្ចកុំចាំតែអង្គុយយកតែលុយនៅពេលដែលចំនួនប្រជាពលរដ្ឋចេះតែកើនឡើងពេលត្រូវការបន្ទប់ទឹកសុទ្ធតែតម្រង់ជួរ និងមានក្លិនអាក្រក់។ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅផ្នែកខាងក្រៅផ្លូវថ្មើរជើងគឺប្រគល់អោយកងកំលាំងជំនាញអ្នកទទួលខុសត្រូវ ។ចំណែកនៅខាងក្នុងគឺប្រគល់ជូនសណ្តាប់ធ្នាប់ខណ្ឌ ដូនពេញទទួលខុសត្រូវ។យើងទាំងអស់គ្នាខិតខំរក្សាតំណែងលេខ២នេះ នឹងឈានទៅដណ្តើមយកលេខ១បន្តទៀត ម៉្យាងទៀតកុំទុក្ខឱ្យរឿងកំប៉េកកំប៉ុកដូចជាចោរកម្មនៅលើដងផ្លូវថ្មើរជើងដែលបណ្តាលឱ្យខូចប្រយោជន៏ធំ និងប៉ះពាល់ក្រេឌិតដែលយើងខិតខំធ្វើ ទទួលបានជោគជ័យរហូតមកដល់ពេលនេះ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print