ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងវាយលុកវិស័យភាពយន្តដែលផលិតនៅបរទេសជាមួយនឹងពន្ធ 100% ខណៈដែលលោកបន្តបង្កើនជម្លោះពាណិជ្ជកម្មជាមួយប្រទេសជុំវិញពិភពលោក។
លោក ត្រាំ បានអះអាងថា
គាត់កំពុងផ្តល់សិទ្ធិឱ្យតំណាងពាណិជ្ជកម្មអាមេរិកចាប់ផ្តើមដំណើរការដើម្បីដាក់ពន្ធព្រោះឧស្សាហកម្មភាពយន្តរបស់អាមេរិកកំពុងស្លាប់ “ស្លាប់លឿនណាស់”
ហើយថែមទាំង ចាត់ទុកការផលិតភាពយន្តដោយប្រទេសដទៃគឺជា
ការគំរាមកំហែងសន្តិសុខជាតិ
។ លោកបានទទូចចង់
បានភាពយន្តដែលផលិតនៅអាមេរិកម្តងទៀត
។
ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានក្នុងខែមករា លោក ត្រាំ បានដាក់ពន្ធលើប្រទេសជុំវិញពិភពលោក។ លោកអះអាងថា ពន្ធនឹងជំរុញក្រុមហ៊ុនផលិតរបស់អាមេរិក និងការពារការងារ ប៉ុន្តែជាលទ្ធផលសេដ្ឋកិច្ចពិភពលោកត្រូវបានធ្លាក់ចូលទៅក្នុងភាពវឹកវរហើយតម្លៃទំនិញជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង។
លោកប្រធានាធិបតី ត្រាំ បានតែងតាំងតារាភាពយន្តចំនួនបីគឺ Jon Voight, Mel Gibson និង Sylvester Stallone – ធ្វើជាឯកអគ្គរដ្ឋទូតពិសេសដែលមានភារកិច្ចលើកកម្ពស់ឱកាសអាជីវកម្មនៅហូលីវូដដែលគាត់បានចាត់ទុកថាជា “កន្លែងដ៏អស្ចារ្យប៉ុន្តែមានបញ្ហាខ្លាំងណាស់” ។
លោកត្រាំ បានថ្លែងថា ”
ពួកគេនឹងធ្វើជាបេសកជនពិសេសសម្រាប់ខ្ញុំក្នុងគោលបំណងនាំយកហូលីវូដដែលបានបាត់បង់អាជីវកម្មជាច្រើនក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះទៅកាន់ប្រទេសបរទេស ត្រលប់មកវិញ – ធំជាងមុន កាន់តែប្រសើរ និងរឹងមាំជាងពេលមុន!”