បង្រ្កាបករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខសណ្ឋាគារ ខ្សាច់ស បញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជូនជនសង្ស័យជាចោរឆក់ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អន្តរាគមន៍ក្នុង ករណីឆក់ទូរស័ព្ទដៃមួយកើតឡើងនៅចំណុចមុខសណ្ឋាគារខ្សាច់ស ស្ថិត នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសម្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង០៣និង២០នាទីអធ្រាត្រ ថ្ងៃខែឆ្នាំដដែល នៅចំណុចមុខកាស៊ីណូ ប៉ឡាយ ហើយបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

សម្ភារៈបាត់បង់មានទូរស័ព្ទដៃម៉ាក 14 Pro Max ចំនួន០១គ្រឿង ។

អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ហេង លី ភេទប្រុស កើតថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០១ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន
-ទូរស័ព្ទដៃម៉ាក Samsung ពណ៌ផ្កាឈូក ចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក Iphone16 ពណ៌ខៀវ ចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក 14 Pro Max ពណ៌ខ្មៅ ចំនួន០១គ្រឿង (ផលនៃអំពើលួច)
-ម៉ូតូម៉ាក Honda Vario ពណ៌ស ចំនួន០១គ្រឿង (មធ្យោយបាយប្រព្រឹត្តបទល្មើស) ។

ករណីនេះ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើ សកម្មភាពឆក់ចំនួន០៣លើក គឺ

-លើកទី១៖ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥វេលាម៉ោង ០៤និង៣០នាទី នៅចំណុចម្តុំចំការស្ពៃ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យ បានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃម៉ាក Iphone 16 Prom Max ពណ៌មាសពីស្រ្តីជនជាតិចិន កំពុងដើរតាមបានសម្រេច រួចយកទៅលក់នៅផ្សារឃ្លាំងរំសេវ ក្នុងរាជធានីភ្នំពេញ បានប្រាក់ចំនួន១៨០ដុល្លារ ។

-លើកទី២៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥និង៣០នាទី ជនសង្ស័យបានជិះម៉ូតូដដែល ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសជនជាតិចិន០១នាក់ ដែលកំពុងជិះកង់បីតាមផ្លូវនៅម្តុំក្រោយក្លឹបN1 បានទូរស័ព្ទដៃ០១គ្រឿង ម៉ាក Iphone 12 Pro Max ពណ៌ស រួចយកទៅលក់នៅផ្សារឃ្លាំងរំសេវ ក្នុងរាជធានីភ្នំពេញ បានប្រាក់ចំនួន៦០ ដុល្លារ ។

-លើកទី៣៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០នាទីអធ្រាត្រ ខ្លួនបានជិះម៉ូតូដដែល ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនជាតិវៀតណាម នៅផ្លូវសណ្ឋាគារ ខ្សាច់ស បានទូរស័ព្ទដៃ ម៉ាកIphone 14 Pro Max ពណ៌ខ្មៅ ចំនួន០១គ្រឿង តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។

...

បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកាសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីបញ្ជូនទៅសាលាដំបូង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print