ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូជិះបុកបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង៩និង៣៩នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អុិម សុីណាល់ ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ មានទីលំនៅរស់នៅ ភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BR1298 ធ្វេីដំណេីរចេញពីផ្លូវលំទិសដៅពីលិចទៅកេីតឆ្លងផ្លូវជាតិលេខ៤ខណៈឆ្លងបានបន្តិចស្រាប់មានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីជេីងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងខាងស្តាំចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងរបួសម្នាក់ ត្រូវបានរថយន្តសង្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕