ភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់លេីឡំប្រឺតាបង្កការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសម្ថតកិច្ចឲ្យចុះមកពិនិត្យ បង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥នៅមុខហាងមួយកន្លែង តាមបណ្ដាយផ្លូវ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលស្លាប់ខាងលើនេះមានឈ្មោះសាន់សុវណ្ណដារ៉ូ ភេទប្រុស៣២មានមុខរបរជាអ្នករត់ឡំប្រឺតា ស្នាក់នៅលើកង់បីតាមមុខហាងគេមានស្រុកកំណើតឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពព័ត៍មានពីអ្នករត់កង់បីដួចគ្នាបានប្រាប់ឲ្យដឹងថាពួកគាត់ចតឡំប្រឺតាប្រហែល៥គ្រឿងសម្រាកជុំគ្នាហើយរាងរាល់យប់គាត់តែងតែសម្រាកនៅមុខហាងនិង។លុះពេលកើតហេតុព្រឹកបុរសដែររត់កង់បីនោះមិនឃើញងើបទើបគាត់ទៅដាស់បានដឹងថាបុរសនោះដេកស្លាប់នៅក្នុងកង់បីរបស់គាត់ដោយមិនដឹងមូលហេតុ។ភ្លាមៗនោះក៍បង្កការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះរាយការណ៍ទៅសម្ថតកិច្ចឲ្យចុះមកពិនិត្យមើលតែម្ដង។បើតាមសំដីរបស់ប្រជាពលរដ្ឋដែរនៅកន្លែងកើតហេតុបានប្រាប់ថាបុរសនេះតែងតែបើកឡំប្រឺតាជាមួយគ្នាមកសម្រាកនៅមុខហាងខាងលើនិងលុះព្រឹកឡើងងើបទៅរត់ធម្មតាតែព្រឹកនេះពេលទៅដាស់គាត់បែរដេកស្លាប់បាត់ទៅមិនដឹងតាំងពីម៉ោងប៉ុន្មានទេក៍បង្កការភ្ងាក់ផ្អើលតាំងពីម៉ោងប៉ុន្មានទេក៍បង្កការភ្ងាក់ផ្អើលតែម្ដង។
សពខាងលើនេះសម្ថតកិច្ចបានធ្វើកោលស្យវិច្ឆ័យរួចដោយបញ្ជាក់ថាបុរសខាងលើនេះគាត់ស្លាប់ដោយសារខ្យលគរ។នច្ចុប្បន្នសពត្រូវបានសម្ថតកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តស្វាយរៀង៕