ខ្សែប្រយុទ្ធជប៉ុនDaizen Maeda ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៅស្កុតឡេន

ចែករំលែក៖

ខ្សែប្រយុទ្ធ Daizen Maeda របស់ក្លឹបបាល់ទាត់ Celtic ត្រូវបានផ្តល់ពានរង្វាន់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ២០២៥

នៃប្រទេសស្កុតឡេន ។

កីឡាករអន្តរជាតិជប៉ុន Maeda វ័យ 27 ឆ្នាំនេះបានស៊ុតបញ្ចូលទីបាន 33 គ្រាប់ និងជួយឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 12 ដងក្នុងរដូវកាលដ៏លេចធ្លោមួយសម្រាប់ក្រុមជើងឯក

Celtic។

វា​ជា​លើក​ទី​ប្រាំបួន​ក្នុង​រយៈពេល 11 ឆ្នាំ​ដែល​កីឡាករ Maeda បាន​យក​រង្វាន់នេះទៅកាន់ស្រុកកំណើតរបស់គាត់។

 

ខ្សែបម្រើ Lennon Miller របស់ Motherwell ត្រូវបានជាប់ឈ្មោះថាជាកីឡាករវ័យក្មេងលេងល្អបំផុត( SPFL Young Player of the Year )ដោយបានយកឈ្នះលើកីឡាករ Arne Engels របស់ Celtic, ខ្សែប្រយុទ្ធ Rangers កីឡាករHamza Igamane និងខ្សែប្រយុទ្ធ James Wilson របស់ Hearts ។

ចំណែកលោក

...

John McGlynn បានឈ្នះពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមសម្រាប់ឆ្នាំទីពីរជាប់បន្ទាប់ពីបានដឹកនាំក្រុម Falkirk ត្រឡប់ទៅលេងក្របខ័ណ្ឌកំពូលរបស់ស្កុតឡេនរដូវកាលក្រោយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print