សម្តេចតេជោ ហ៊ុន សែន ៖ នៅក្នុងមួយជីវិតរបស់ខ្ញុំ ការលំបាកទាំងឡាយដែលខ្ញុំបានជួបប្រទះ ខិតខំជំនះ គឺជាបទពិសោធដ៏មានតម្លៃ មិនមែនសម្រាប់តែខ្លួនខ្ញុំនោះទេ ជាអត្ថន័យជាប្រវត្តិសាស្ត្រ និង មានលក្ខណៈជាទស្សនវិជ្ជាដឹកនាំ របស់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងបាឋកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ “កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក ហើយលើកពីផ្នែក១ “កម្ពុជា និង អាស៊ាន” សម្តេចមានប្រសាសន៍ថា ៖
នៅក្នុងមួយជីវិតរបស់ខ្ញុំ ការលំបាកទាំងឡាយដែលខ្ញុំបានជួបប្រទះ ហើយត្រូវខិតខំជំនះ គឺជាបទពិសោធដ៏មានតម្លៃ មិនមែនសម្រាប់តែខ្លួនខ្ញុំនោះទេ ប៉ុន្តែ ក៏មានអត្ថន័យជាប្រវត្តិសាស្ត្រ និង មានលក្ខណៈជាទស្សនវិជ្ជាដឹកនាំ របស់ប្រទេសកម្ពុជា ដែលយើងតែងតែទទួលអារម្មណ៍ថា ជាប្រទេសអាភ័ព្វ ជួបទុក្ខវេទនា និង សោកនាដកម្ម រាប់មិនអស់ ។ ប៉ុន្តែ នៅក្នុងជំនាន់របស់ខ្ញុំ នៅ ក្រោមការដឹកនាំរបស់ខ្ញុំ និង គណបក្សប្រជាជនកម្ពុជា, ខ្ញុំមានមោទនភាពនឹងនិយាយថា កម្ពុជា មិនមែនជាប្រទេសកំសត់ទៀតឡើយ ហើយក្រសែភ្នែកអន្តរជាតិ ក៏ចាប់ផ្តើម មើលមកប្រទេសកម្ពុ ជា ក្នុងមនោសញ្ចេតនាគោរព និង ផ្តល់តម្លៃ ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពចូលរួម រៀបចំរបៀបវារៈ និង និម្មាបនកម្មតំបន់ ប្រកបដោយការទទួលខុសត្រូវ ចំពោះសន្តិភាព និង ប្រជា ជន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ខ្ញុំមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់ កម្ពុជា នៅក្នុងអាស៊ានក៏ខ្ញុំជាអ្នកគូសវាសរៀបចំផ្លូវ ពីចំណុចសូន្យដែរ ។ ដើម្បីយល់បានពីទស្ស នៈកម្ពុជា, មានភាពចាំបាច់ដែលយើងត្រូវយល់ពីស្ថានភាព និង បទពិសោធ ដែលកម្ពុជា បានឆ្លងកាត់ ដើម្បីស្វែងយល់ថា ថ្នាក់ដឹកនាំរបស់កម្ពុជា ជាទូទៅ, មិនមែនតែខ្ញុំម្នាក់ឯងទេ, ចង់បានអ្វី ចង់ ទាមទារអ្វីសម្រាប់កម្ពុជា? ចំណុចចាប់ផ្តើមរបស់យើង កើតចេញពីភាពឯកោ ខាងនយោបាយ ការទូត និង សេដ្ឋកិច្ច ហើយភាពតភ្ជាប់របស់កម្ពុជា ជាមួយនឹងអាស៊ាន មានឫសគល់ចេញពីភាព ឯកានេះឯង ពោលគឺសេចក្តីស្រេកឃ្លាន ចង់បានការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ, និង ការចង់ បានការគោរពពេញលេញ លើឯករាជ្យអធិបតេយ្យ និង សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិមួយ នៅក្នុងតំបន់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តថា ៖ ចំណុចចាប់ផ្តើមរបស់កម្ពុជា ជាមួយអាស៊ាន មិនមែនជារឿងរ៉ាវល្អប៉ុន្មាននោះទេ ព្រោះថា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និង ដើមទសវត្សរ៍ឆ្នាំ៩០ អាស៊ាន គឺជាស្ថាប័នឈានមុខ ដឹកនាំការ បដិសេធភាពស្របច្បាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា ដែលនៅ ពេលនោះត្រូវបានចាត់ទុកថា ជារដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយការ រំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយកងទ័ពវៀតណាម ត្រូវបាន អាស៊ានចាត់ទុកថា ជាការកាន់កាប់ប្រទេសកម្ពុជា ដោយប្រទេសវៀតណាម ។ យើងត្រូវដឹង ច្បាស់ថា កាលៈទេសៈពេលនោះ ឥទ្ធិពលនៃសង្គ្រាមត្រជាក់ បានក្លាយជាផ្សែងបាំងមុខមេដឹកនាំ មួយចំនួន ទាំងក្នុងតំបន់ និង ក្រៅតំបន់ ឱ្យមើលឃើញថា ភាពជាកុម្មុយនីស្ត គឺជាឧក្រិដ្ឋកម្ម ដែលធ្ងន់ធ្ងរជាងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅទៀត ហើយជាលទ្ធផល រដ្ឋាភិបាលដែលរំដោះ ប្រជាជន និង ប្រជាជនកម្ពុជា ដែលនៅរស់រានមានជីវិត ត្រូវទទួលរងទណ្ឌកម្មយ៉ាងអយុត្តិធម៌ អស់រយៈកាល ១២ ឆ្នាំ បន្ថែមទៀត ហើយរដ្ឋាភិបាលដែលមានសមាសភាពឧក្រិដ្ឋជនប្រឆាំង មនុស្សជាតិ បែរជាទទួលបានអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិទៅវិញ ។ នេះគឺជាត ថភាពប្រវត្តិសាស្ត្រ និង ជាជម្រៅនៃភាពឯការបស់កម្ពុជា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រំលេចថា ៖ ប៉ុន្តែ ការចងចាំរបស់យើងក៏មិនមែនមានតែមួយទិស ដោយគ្មានភាពប្រទាញប្រទង់នោះ ដែរ ព្រោះថា នយោបាយអន្តរជាតិ នៅពេលនោះ ពិតជាស្មុគស្មាញខ្លាំងណាស់ ។ ខ្ញុំចង់គូស រំលេចពីភាពផ្ទុយគ្នាមួយ នោះគឺអន្តរាគមន៍របស់អាស៊ាន នៅក្នុងដំណើរការកសាងសន្តិភាព របស់ កម្ពុជា ។ ម្ខាង, អាស៊ានប្រឆាំងនឹងភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកាន់កាប់ក្រុងភ្នំពេញ, តែ ម្ខាងទៀត, អាស៊ានគឺជាអន្តការីដ៏សំខាន់បំផុតមួយ ដែលជួយជំរុញឱ្យមានសន្តិភាពនៅកម្ពុជា ដោយមានការចូលរួមពីរដ្ឋាភិបាលដែលអាស៊ាន មិនរាប់អាន និង ដាក់ឱ្យឯកាទៅវិញ ។ ត្រង់ចំណុចនេះ, ខ្ញុំត្រូវនិយាយឱ្យច្បាស់ថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន ។ យើង ចងចាំមិនភ្លេចទេថា ការកសាងសន្តិភាពរបស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន ទោះបី ជាពេលនោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយ ។ សូមស្រមៃមើលចុះ តើថៃបាន ដើរតួនាទីប៉ុណ្ណា នៅក្នុងការទទួលថែទាំជនភៀសខ្លួនរបស់កម្ពុជា និង ការធ្វើមាតុភូមិនិវត្តន៍របស់ ជនភៀសខ្លួនជិត ៤ សែននាក់? ហេតុអ្វីបានជាឯកឧត្តម ឆាវាលីត យុងឆៃយុទ្ធ សុខចិត្តសម្រប សម្រួលឱ្យមានការចរចារវាងភាគីរបស់កម្ពុជា ទាំងនៅលើទឹកដីថៃ ហើយថែមទាំងនៅទឹកដីជប៉ុន ទៀត? ហេតុអ្វីបានជាឥណ្ឌូនេស៊ី សុខចិត្តផ្តល់ទីតាំងចរចាដល់កម្ពុជា ហើយឯកឧត្តម អាលី អា ឡាតៈ សុខចិត្តចូលខ្លួន មកធ្វើជាមជ្ឈត្តករ នៅក្នុងជម្លោះដែលនៅឆ្ងាយពីប្រទេសខ្លួន ហើយ ប្រហែលជាមិនមានផលជះផ្ទាល់ដល់សន្តិសុខរបស់ខ្លួននោះ? នេះគឺជាស្មារតីទទួលខុសត្រូវលើ ផលប្រយោជន៍នៃសន្តិសុខតំបន់ ដែលជាស្មារតីស្ថាប័នរបស់អាស៊ាន ដែលមើលឆ្ងាយលើសពី វិសាលភាពនៃផលប្រយោជន៍ និង ព្រំដែននៃប្រទេស ។ អំណាចទន់ អំណាចចរចា ដោយគ្មាន គ្រាប់កាំភ្លើង យន្តការពហុភាគីនិយមដែលត្រូវការការចូលរួមពីតួអង្គច្រើន ។ បើយើងប្រៀបធៀប នឹងបច្ចុប្បន្ន, នៅពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងភាពច្របូកច្របល់, យើងលែងឮ ទៀតហើយនូវវេទិកាចរចាអន្តរភាគីកម្រិតអន្តរជាតិ, យើងលែងឮទៀតហើយនូវភាពស៊ីវិល័យ ផ្នែកការទូត ដែលយកការចរចាជាធំ ទោះបីជាភាគីណាមួយ មិនមានការទទួលស្គាល់ក៏ដោយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ៖ ខ្ញុំសូមរំលឹកថា ជាក់ស្តែង ប្រទេសអាស៊ាន មិនបានទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេ ហើយរដ្ឋាភិបាលក្រុងភ្នំពេញ ក៏មិនបានទទួលស្គាល់ភាគីខ្មែរក្រហមដែរ ។ ដូច្នេះ ការប្រមូលគ្រប់ ភាគីពាក់ព័ន្ធឱ្យមកចូលតុចរចាដោយសន្តិវិធី ភាពថ្លៃថ្នូរ និង ស៊ីវិល័យ គឺជាកត្តាសំខាន់ណាស់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ៖ មេរៀនប្រវត្តិសាស្ត្រនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅត្រង់ចំណុចថា បើទោះបីជា អាស៊ាន ចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយ, ដើម្បីសន្តិសុខ សន្តិភាព និង ស្ថិរ ភាពរួម, អាស៊ាន នៅតែបន្តជំរុញការចរចា ទាំងផ្លូវការ និង មិនផ្លូវការ, ទាំងបើកចំហ និង សំងាត់ ដើម្បីផលប្រយោជន៍ធំដែលមិនអាចតថ្លៃបាន នោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូល ។ អាស៊ាន គ្មានការអល់អែក ឬ ខ្លាចបាត់បង់កិត្តិយស ដោយសារថា បានទាក់ទងជាមួយប្រទេសកុម្មុយនីស្ត ឬ ប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈ សំខាន់ ជាងភាពត្រឹមត្រូវផ្នែកមនោគមវិជ្ជា ដែលអរូបីទៅទៀត ។ ប្រជាជនគឺរស់នឹងសន្តិភាព ហើយប្រជាជនអាចស្លាប់ដោយមនោគមវិជ្ជា ដូច្នេះ យើងអាចវាយតម្លៃបានថា អាស៊ាននៅពេល នោះ បានប្រកាន់ខ្ជាប់លទ្ធិប្រាកដនិយមមួយកម្រិត នៅពេលដែលអាស៊ាន បានចរចាជាមួយនឹងរ ដ្ឋាភិបាលក្រុងភ្នំពេញដែលពួកគេគិតថា មិនស្របច្បាប់ ។ អាស៊ានបានគោរពភាពជាម្ចាស់ និង សិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ តែអា ស៊ានបានចូលរួមសម្របសម្រួលកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់របស់កម្ពុជា ដោយមានការ ស្នើសុំ និង ការទទួលស្គាល់តួនាទីរបស់អាស៊ាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print