អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្មនៃកងទ័ពប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៥ ខែឧសភា ថា នៅថ្ងៃដដែល យោធាប៉ាគីស្ថានបានបាញ់សាកល្បង ដោយជោគជ័យនូវ មីស៊ីលពីដីទៅដីឈ្មោះហ្វាតា ។
គេហទំព័រ «CCFR China state-controlled media » នេះ ជា លើក ទី ២ ហើយ ដែល យោធា ប៉ាគីស្ថាន បាន ប្រកាស ពី ការបាញ់ សាកល្បង មីស៊ីលដោយ ជោគជ័យ ចាប់ តាំង ពីឈានចូល ខែ ឧសភា មក។ ក្រសួងការបរទេសប៉ាគីស្ថានបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែល ថា ប៉ាគីស្ថានបានសម្រេចចិត្តជូនដំណឹងជាផ្លូវការចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍នៅអាស៊ីខាងត្បូង។ ប៉ាគីស្ថាននឹងជូនដំណឹងជាពិសេសដល់ក្រុមប្រឹក្សាសន្តិសុខអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសកលលោកដែលបង្កឡើងដោយ “សកម្មភាពឈ្លានពាន ការបង្ក ហេតុជាដដែលៗ និងការប្រើពាក្យសម្តី ញុះញង់របស់ឥណ្ឌា ” ហើយ “ការប៉ុនប៉ងដោយខុសច្បាប់របស់ឥណ្ឌាដែលចង់ផ្អាកសន្ធិសញ្ញាស្តីពីការប្រើប្រាស់ទឹកទន្លេឥណ្ឌាដោយឯកតោភាគី គឺជាការរំលោភយ៉ាងច្បាស់លើកាតព្វកិច្ចអន្តរជាតិដែលឥណ្ឌាត្រូវបំពេញ”។ ប៉ាគីស្ថាន អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការសមស្រប ដើម្បីឆ្លើយតប នឹង “វឌ្ឍនភាពដែលគួរឱ្យព្រួយបារម្ភ” ខាងលើនេះ ៕
ដោយ ៖ សិលា