បុរសម្នាក់បានឆក់ខ្សែភ្លើងស្លាប់ ក្នុងទីតាំងសត្តឃាតដ្ឋានជ្រូកមួយកន្លែងស្ថិតនៅភូមិតាឡី ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី មានករណីឆក់ចរន្តអគ្គិសនី នៅចំណុចទីតាំងសត្តឃាតដ្ឋានជ្រូក ទីតាំងលេខ១៦៨ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-សពរងគ្រោះ មាន ឈ្មោះ វ៉ន ថៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករកាប់ជ្រូក ទីលំនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅកន្លែងកើតហេតុខាងលើ។

បើតាមការរៀបរាប់របស់ពីឈ្មោះ ឌ្រឿង ធូ ភេទប្រុស ជាកម្មករធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា : នៅវេលាម៉ោង០០នឹង០៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំ និងជនរងគ្រោះព្រមទាំងកម្មករផ្សេងទៀតបាននាំគ្នាធ្វើការកាប់ជ្រូកដូចសព្វដង លុះដល់វេលាម៉ោង០៤នឹង៤០នាទី ថ្ងៃដដែល ជនរងគ្រោះបានដើរទៅយកកាំបិតនៅលើតុ រួចដៃឆ្វេងជនរងគ្រោះបានប៉ះជញ្ជាំងដែកក៏ស្រាប់តែមានចរន្តអគ្គិសនីឆក់ជនរងគ្រោះពេលនោះខ្ញុំក៏បានចាប់ទាញជនរងគ្រោះ ហើយធ្វើចលនាសង្គ្រោះ និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។

-ការសន្និដ្ឋាន : យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយឆក់ចរន្តអគ្គិសនី ។

បច្ចុប្បន្ន : សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print