រដ្ឋធានីហ្សាកាតា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) នៅរដ្ឋធានីហ្សាការតា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា៖ ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាទីតាំងដំបូងបង្អស់ដែលសម្តេច និងព្រះបរមរតនកោដ្ឋធ្វើការចរចាគ្នា ដើម្បីស្វែងរកនូវសុខសន្តិភាពជូនកម្ពុជា និងក៏ជាទីកន្លែងមួយដែលធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពផងដែរ តាមរយៈកិច្ចព្រមព្រៀងទី ក្រុងប៉ារីស។
សម្តេចតេជោ ថ្លែងរំលឹកអំពីគោលនយោបាយឈ្នះ ឈ្នះ ដែលបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មករហូតដល់សព្វថ្ងៃ ដែលមិនបានធ្វើឲ្យកម្ពុជាគ្មានការបង្ហូរឈាមគ្នានោះឡើយ។
សម្តេចតេជោ ថ្លែងថា ប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ គឺខុសៗគ្នា ប៉ុន្តែនយោបាយឈ្នះ ឈ្នះ នឹងមានតម្លៃ សម្រាប់អ្នកចូលរួម ដែលពុំសូវបានស្គាល់ពីកម្ពុជា។ នយោបាយឈ្នះ ឈ្នះ បានសម្រេចនូវឯកភាពពេញលេញ ឯកភាពទឹកដី ដោយគ្មានការបង្ហូរឈាមខ្មែរ និង ខ្មែរ ដែលកម្ពុជាពុំធ្លាប់បានស្គាល់ទាល់តែក្នុងរយៈពេល ៥០០ឆ្នាំ។ នេះមិនមែនជាអំណួត ប៉ុន្តែវាជាការពិត ដែលជាបទពិសោធន៍របស់កម្ពុជាបានហែលឆ្លង។
សម្តេចតេជោ ថ្លែងថា ក្រោយរំដោះ១៩៧៩ ដៃម្ខាងការពារ មិនឲ្យមានការវិលត្រឡប់មកវិញ នៃរបបរខ្មែរក្រហម ដៃម្ខាងត្រូវរកស្បៀងអាហារ និងកសាងស្ថាប័នជាតិ សេដ្ឋកិច្ចជាតិឡើងវិញ ខណៈធនធានមនុស្សនៅតិចតួចបំផុត ស្របពេលស្ថានភាពដ៏ពិបាកបំផុត ដែលត្រូវឡោមព័ទ្ធដោយទណ្ឌកម្មអន្តរជាតិ។
សម្តេចតេជោ ថ្លែងថា ប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ គឺខុសៗគ្នា ប៉ុន្តែនយោបាយឈ្នះ ឈ្នះ នឹងមានតម្លៃ សម្រាប់អ្នកចូលរួម ដែលពុំសូវបានស្គាល់ពីកម្ពុជា។ នយោបាយឈ្នះ ឈ្នះ បានសម្រេចនូវឯកភាពពេញលេញ ឯកភាពទឹកដី ដោយគ្មានការបង្ហូរឈាមខ្មែរ និង ខ្មែរ ដែលកម្ពុជាពុំធ្លាប់បានស្គាល់ទាល់តែក្នុងរយៈពេល ៥០០ឆ្នាំ។ នេះមិនមែនជាអំណួត ប៉ុន្តែវាជាការពិត ដែលជាបទពិសោធន៍របស់កម្ពុជាបានហែលឆ្លង។
សម្តេចតេជោ ថ្លែងទាំងអួលដើមក និងស្រក់ទឹកភ្នែក ខណៈដែលសម្តេចរំលឹក អំពីការឈឺចាប់ ពេលដែលសម្តេចធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅ កាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាមជួយរំដោះកម្ពុជាចេញពីរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ នោះ។
សម្តេចតេជោ ថ្លែងថា ក្រោយរំដោះ១៩៧៩ ដៃម្ខាងការពារ មិនឲ្យមានការវិលត្រឡប់មកវិញ នៃរបបរខ្មែរក្រហម ដៃម្ខាងត្រូវរកស្បៀងអាហារ និងកសាងស្ថាប័នជាតិ សេដ្ឋកិច្ចជាតិឡើងវិញ ខណៈធនធានមនុស្សនៅតិចតួចបំផុត ស្របពេលស្ថានភាពដ៏ពិបាកបំផុត ដែលត្រូវឡោមព័ទ្ធដោយទណ្ឌកម្មអន្តរជាតិ។ កាលណោះក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសក្នុងអាយុ២៧ ឆ្នាំ សម្តេចរងការប្រមាថជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចនៅតែបន្តប្រឹងប្រែងដើម្បីប្រជាជនកម្ពុជា និងប្រទេសជាតិឲ្យរស់រានឡើងវិញ។
ជាបទពិសោធន៍ក្នុងការបង្រួបបង្រួមជាតិបញ្ចប់សង្គ្រាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «លោកដូណាល់ត្រាំថា នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន និង រុស្ស៉ីត្រឹមតែ២៤ម៉ោង។ កុំថាឡើយ២៤ម៉ោង ដល់ទៅ ២៤ខែ មិនទាន់ដឹងថាអាចទៅរួចឬអត់ផង»។
សម្តេចតេជោ ថ្លែងថា នៅពេលចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ មករា ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ សម្តេចត្រូវធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។ ពេលនោះ មានអាវុធ៣ ដែលអាចប្រហារជីវិតនយោបាយរបស់សម្តេចបាន ដែលក្នុងនោះ ទី១ ផ្ទៃក្នុង មិនយល់ពីកំណែទម្រង់នយោបាយ, ទី២ វត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងទី៣ ប្រិសនបើមិនមានការគាំទ្រពីសហភាពសូវៀត វៀតណាម និង ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពេលនោះច្បាស់ណាស់ជីវិតនយោបាយរបស់សម្តេចនឹងស្លាប់។
សម្តេចតេជោ ថ្លែងថា ហ៊ុន សែន គឺជាមនុស្សដំបូងគេដែលបង្ហាញជំហរក្នុងជំនួបជាមួយ សម្តេចព្រះនរោត្តម សីហនុ ដែលជំរុញឲ្យមានជំនួបចរចាទ្វេរភាគីថ្ងៃទី២ធ្នូ១៩៨៧ នៅហ្វែអង់តាឌឺណ័រ ប្រទេសបារាំង ដើម្បីបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ១៩៩១។ នេះជាគឺការសម្រេចដោយឈរលើឆន្ទៈ និងស្មារតី ស្នេហាជាតិពិតប្រាកដរបស់សម្តេចសីហនុ និងហ៊ុនសែន៕ដោយ៖ស តារា