អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គណបក្សសម្ព័ន្ធ និង គណបក្ស សង្គម ប្រជាធិបតេយ្យអាល្លឺម៉ង់ បាន ចុះ ហត្ថលេខា ជា ផ្លូវ ការលើ កិច្ច ព្រម ព្រៀងស្តីពីការកាន់អំណាចរួម នៅ ក្នុង រដ្ឋធានី ប៊ែរឡាំង នៅ ថ្ងៃ ទី ៥ ខែឧសភា។ លោក Friedrich Merz បេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សសម្ព័ន្ធអាល្លឺម៉ង់ ត្រូវបានគេរំពឹងថានឹងត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីនៅថ្ងៃទី ៦ ខែឧសភា ។
គេហទំព័រ «CCFR China state-controlled media » លោកMerz បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលនោះថា សម្ព័ន្ធបក្ស កាន់អំណាចថ្មីនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រជាជនអាល្លឺម៉ង់។ ប្រសិនបើ លោក កាន់មុខតំណែងជានាយករដ្ឋមន្រ្តី នោះ “ប្រទេសអាល្លឺម៉ង់នឹងមានរដ្ឋាភិបាលមួយដែលប្តេជ្ញាចិត្តក្នុងការជំរុញឱ្យប្រទេសជាតិឆ្ពោះទៅមុខតាមរយៈកំណែទម្រង់និងការវិនិយោគ” ៕
ដោយ ៖ សិលា