ទិដ្ឋភាពសង្គម ! ឃើញសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ចាប់ផាកពិន័យប្រជាពលរដ្ឋ ពេលជិះម៉ូតូលើផ្លូវលំ បានទទួលរងការរិះគន់យ៉ាងខ្លាំង និងចាត់ទុកថាជាការធ្វើហួសហេតុពេក(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅលើបណ្តាញសង្គម បង្ហោះព្រោងព្រាត ពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ចាប់ផាកពិន័យប្រជាពលរដ្ឋ ពេលជិះម៉ូតូលើផ្លូវលំ បានទទួលរងការរិះគន់យ៉ាងខ្លាំង និងចាត់ទុកថាជាការធ្វើហួសហេតុពេក ។ មិនដឹងថា ជាគោលការណ៍ អធិការ ឬលោកស្នងការខេត្ត ឬមួយយ៉ាងណា ឱ្យធ្វើបែបនេះ ?

សូមបញ្ជាក់ថា ៖ ក្រោយឃើញសកម្មភាពអនុវត្តច្បាប់ចរាចរណ៍មួយនេះ មានអ្នកខ្លះ បូករួមអ្នកសារព័ត៌មានផង បានបញ្ជាក់ជាមួយថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចង់ដឹងពីដំណើររឿង។

ជាការបញ្ជាក់ត្រឡប់មកវិញ, ទាំងលោកឧត្តមសេនីយ៍ទោស្នងការ និងស្នងការរងទទួលផែនចរាចរណ៍ បានប្រាប់ថា ការដាក់គោលដៅចាប់ផាកពិន័យច្បាប់ចរាចរណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាមពិតផ្លូវលំដែលកម្លាំងទៅឃាត់នោះ គឺនៅជាប់នឹងផ្លូវជាតិលេខ៥ ហើយពលរដ្ឋពេលឃើញគោលដៅចរាចរណ៍ ក៏បើកគេចចូលតាមផ្លូវលំ តែនគរបាលក៏ចុះទៅឃាត់ ដើម្បីណែនាំ និងអប់រំ។

តែយ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចេញសេចក្តីប្រកាសព័ត៌មានពន្យល់បន្ថែម និងប្រជុំណែនាំដល់កងកម្លាំងអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវ ចៀសវាងការថ្នាំងថ្នាក់ និងប្រតិកម្មពីប្រជាជន មានន័យថា ឱ្យយល់ទាំងអស់គ្នា៕

...

 

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print