លោក Macron ប្រធានាធិបតី បារាំង ថ្លែង ថា អឺរ៉ុបគួរតែក្លាយ ជាទី ជម្រក សុវត្ថិភាពសម្រាប់អ្នកវិទ្យាសាស្ត្រ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៥ ខែឧសភា តាម ម៉ោង ក្នុង តំបន់ មហាសន្និបាត ឈ្មោះថា “ជ្រើសរើសអឺរ៉ុប ដើម្បី វិទ្យាសាស្ត្រ” បានប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រទេសបារាំង និងគណៈ កម្មាធិ ការអឺរ៉ុបបានប្រកាសនៅក្នុងកិច្ចប្រជុំថា ខណៈពេលដែលរដ្ឋាភិបាលលោក Trump កំពុងកាត់បន្ថយការផ្តល់មូលនិធិ សម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្ត្រ សហភាពអឺរ៉ុបនឹង បង្កើត ផែនការ លើកទឹកចិត្តសម្រាប់ ការ ស្រាវជ្រាវខាងវិទ្យាសាស្ត្រដែលមានទំហំ ទឹក ប្រាក់ ៥០០ លានប្រាក់ អឺរ៉ូ ដើម្បីទាក់ទាញអ្នកស្រាវជ្រាវបរទេស ជាពិសេសអ្នកសា្រវជ្រាវ របស់ សហរដ្ឋអាមេរិកឱ្យទៅ ធ្វើការនៅអឺរ៉ុប ។

គេហទំព័រ «CCFR China state-controlled media » លោក Macron ប្រធានាធិបតី បារាំង បានប្រកាសនៅក្នុងមហាសន្និបាត ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ប្រាក់ចំនួន ១០០ លានប្រាក់ អឺរ៉ូបន្ថែមទៀត ដើម្បីទាក់ទាញអ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្ររបស់ បរទេស ជាពិសេសអ្នកស្រាវជ្រាវ របស់ សហរដ្ឋអាមេរិក។ អឺរ៉ុបគួរ តែក្លាយជាទី ជម្រកសុវត្ថិភាពសម្រាប់អ្នកវិទ្យាសាស្ត្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print