មុខសញ្ញាលួចកាច់សោរកម៉ូតូយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ​ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ÷ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង​០២៖០៨នាទី​ទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យនឹងមានការចូលរួមពីលោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់​ នៅចំនុចបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។

*ទី១៖ឈ្មោះ​  ឃុំ​ ចាន់ណាង​ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ​ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដៃដល់)។

*ទី២៖ ឈ្មោះ​ សែម​ ស្រីបូរ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ​ ទីកន្លែងស្នាក់នៅផ្ទះមិនលេខ ផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាក​ ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ JY-9061(របស់ជនសង្ស័យធ្វេីសកម្មភាព) និងសោរដែកអក្សរអិល​ ចំនួន០១+ដែកមុខស្រួចចំនួន០១+ឧបករណ៍សម្រាប់បេីកគំរបសោរចំនួន០១។

កាលពីថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០២៥​ វេលា​ម៉ោង០២៖០០នាទី​ទៀបភ្លឺ ជនសង្ស័យបានធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូចំនួន០១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម​ 1AC-7032បានសម្រេច នៅចំនុចបន្ទប់ជួលលេខ០៥​ ផ្លូវលេខ១៦BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​តាមនីតិវិធី​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print