បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សមត្ថកិច្ចសន្និដ្ឋានជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ បុរសម្នាក់នាំគ្នាមួយក្រុមទៅឆ្លុះកង្កែប តែអកុសលបុរសម្នាក់ក្នុងចំណោម៣នាក់ បានបាត់ បង់ជីវិតបន្ទាប់ពីពួកគេនាំគ្នាទៅឆ្លុះកង្កែបនៅក្នុងព្រៃ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្ត្រីនគរបាលប៉ុស្តិ៍ចុងផ្លាស់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មើល យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមសាក្សីត្រូវជាបងប្អូនជីដូនមួយដែលទៅឆ្លុះកង្កែបជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេបាននាំគ្នាទៅឆ្លុះកង្កែបនៅក្នុងព្រៃ មានគ្នា៣នាក់ ទី១ ឈ្មោះ មឿង ខ្វេ ភេទប្រុស អាយុ៣៦ឆ្នាំ, ទី២ឈ្មោះ មឿង ច្រេក ភេទប្រុសអាយុ២៨ឆ្នាំ និងទី៣ឈ្មោះ មើល យ៉ាន ភេទប្រុសអាយុ៤៥ឆ្នាំ។ នៅវេលាម៉ោង២០ និង ៣០នាទីថ្ងៃទី៤ខែឧសភា ពួកគេបាននាំគ្នា ទៅរកកង្កែបនៅក្នុងព្រៃដែលឆ្ងាយពីភូមិប្រហែល៦គីឡូម៉ែត្រ។

ពេលដែលរកកង្កែបរហូតដល់ម៉ោងប្រហែល ១២យប់ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបាននិយាយថា ខ្លួនចុកជើង ចុកចង្កេះហើយហត់ទៀត ក៏បបួលគ្នាគ្នាសម្រាកនៅទីនោះ។ រហូតដល់ម៉ោង៦ ព្រឹកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ពួកខ្លួនបានហៅជនរងគ្រោះក៏ឃើញមានស្រមោចរោមមុខមាត់ ជនរង គ្រោះ ហើយពួកគេក៏បានបោសស្រមោចពីមុខ និងមាត់របស់ជនរងគ្រោះ រួចហៅឱ្យងើបឡើង តែជនរងគ្រោះមិនងើបនោះទេ ទើបដឹងថាគាត់ស្លាប់។

បន្ទាប់ពីដឹងថាជនរងគ្រោះស្លាប់ ក៏ទូរសព្ទប្រាប់លោក កេង សុភីន ហើយលោកបានរាយការណ៍ទៅលោក នាយប៉ុស្ដិ៍ចុងផ្លាស់ ភ្លាមនោះក៏ឃើញលោកនាយប៉ុស្ដិ៍ និងមន្រ្តីព្រមទាំងប្រជាការពារមកដល់កន្លែងសាកសពតែម្តង។

បើតាមការឲ្យដឹងពី លោក អន មុន្នីរិទ្ធ អ្នកនាំពាក្យស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា យោងតាមការឆ្លើយបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ ផេត ឌី បានរៀបរាប់ថា កន្លងមកប្ដីរបស់ខ្លួន ធ្លាប់មានជំងឺ ស្ពឹកដៃស្ពឹកជើង ហើយធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងធ្លាប់មានជំងឺលើសឈាម ជំងឺគាំងបេះដូងផងដែរ។

ក្រោយការកោសល្យវិច័យពីមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី បានពិនិត្យទៅលើសពជន រងគ្រោះ តាមដងខ្លួនអវយវៈ មិនមានការដាច់រលាត់ ឬស្លាកស្នាមអ្វីគួរកត់សម្គាល់នោះឡើយ។ សមត្ថកិច្ចជំនាញសន្និដ្ឋានថា សាកសពខាងលើនេះ ពិតជាបានដាច់ខ្យល់ស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជំងឺ បេះដូងពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

...

បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចនិង អាជ្ញាធរភូមិ-ឃុំ ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print