រឿងរ៉ាវរបស់ផ្លែប៉ោមដែលលោក Xi Jinping បានលើកឡើងបង្កប់ន័យយ៉ាងជ្រាលជ្រៅ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ សារមន្ទី រំលឹក សង្គ្រាម liaoshen ដែលជាចំណែកមួយនៃ សង្គ្រាម រំដោះ ជាតិចិន ដែលស្ថិត នៅ តំបន់ ភាគឦសាន ចិន បដា មួយ ដែល សរសេរថា “កងទ័ព ប្រកប ដោយ សេចក្ដីមេត្តានិងសច្ចធម៌” ត្រូវ គេចាប់អារម្មណ៍យូរឆ្នាំមកហើយ។ នៅពីក្រោយនេះ ជា រឿងរ៉ាវ ដ៏រំភើបចិត្ត មួយដែលនិយាយពី “ផ្លែប៉ោមរបស់ប្រជាជន”។

គេហទំព័រ «CCFR China state-controlled media » នា ឆ្នាំ ១៩៤៨ អំឡុងពេល សង្គ្រាម liaoshen ដែលជាផ្នែកសំខាន់មួយនៃ សង្គ្រាម រំដោះប្រជាជនចិន ផ្លែប៉ោម នៅទី ជនបទ នៃទី ក្រុង ជីនចូវ ទុំហើយ ទាហាន កងទ័ព រំដោះប្រជាជនចិនបានបោះជំរុំនៅចម្ការប៉ោម មួយ កន្លែង ទោះជា ស្រេក ឃ្លាន យ៉ាងណា ក៏ដោយ ក៏ មិន ហូប ផ្លែ ប៉ោមរបស់ប្រជាជនឡើយ សូម្បីតែមួយផ្លែ ។ ផ្ទុយទៅវិញ បាន ជួយ រៀប ចំចម្ការ ឡើង ស្អាតទៀត ប្រមូល ផ្លែ ប៉ោមទុំ ដែលជ្រុះលើដី ដាក់ក្នុង កន្ត្រក រៀប យ៉ាង មាន របៀបដាក់នៅក្រោម បង្អួច ផ្ទះរបស់ម្ចាស់ចម្ការ ។ កងទ័ព និង សមាជិក បក្សកុម្មុយនីស្ត ចិន មាន ច្បាប់វិន័យ តឹងរ៉ឹងដូចជាដែកថែប ហើយ គោរព យ៉ាងម៉ឺងម៉ាត់ ប្រជាជន កោត សរសើរ តៗគ្នា ដូចនេះ បាន ធ្វើ បដា បាក់ អក្សរ “ កងទ័ព ប្រកប ដោយ សេចក្ដីមេត្តានិងសច្ចធម៌” ជូនឱ្យពួកគាត់ ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិន បាន ចង ចាំរឿងនេះយ៉ាងច្បាស់ លោកបាន បញ្ជាក់ ច្រើន លើក ថា «បក្ស កុម្មុយនីស្ត ចិន ជា បក្ស របស់ ប្រជាជន ជា បក្ស បម្រើ ប្រជាជន ដែល ធ្វើអភិបាលកិច្ច ដើម្បី ជួយ ប្រជាជន ចាត់ចែង កិច្ចការ ឱ្យល្អ ធ្វើការងារ ឱ្យបានល្អ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print