សមត្ថកិច្ចចម្រុះ នៅតែបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ធំ៖ ខណ:បទល្មើសនេសាទនៅតែបន្ដកើត ឡើងក្ដៅគគុកក្នុងតំបន់ភូមិសាស្ត្រឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិ សាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដូចភ្លៀងរលឹម ដោយ​គ្មាន​ការ​ដក ថយ​ឡេីយ​ ដើម្បីការពារធនធានមច្ឆជាតិ សម្រាប់សង្គម ជាតិទាំងមូល និងបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា នៅពេលបច្ចុប្បន្ន​ និងទៅអនាគត។

ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រចាំការនៅឃុំផាត់សណ្ដាយ បានដឹកនាំកម្លាំងចមុះ​ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទជាក់ស្ដែងនៅតំបន់ ចាប់ពីជ្រោយវែងចំណុច ដល់ចុងព្រែកតាសោម​ ភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ឃុំ​ផាត់​សណ្តាយ​ និងបង្ក្រាប​ឧបករណ៍​បទល្មើស អួនក្រញឹក​ និងរបាំង មានប្រវែង២៥០​ម៉ែត្រ​  ឡុកចំនួន ២ឡុក​ លបចំនួន២​មា​ត់​ រុះរើលបលូខុសទំហំក្រឡាកំណត់ បានចំនួន​ ៦មាត់​ បំផ្លាញ​អួនស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន​ ៣​របាំង មាន​ប្រវែង ៣០០ម៉ែត្រ​ និង​ឧបករណ៍​ល្មើស​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ទៀត​។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ កោតសរសើរចំពោះ កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចលំបាកនឿយហត់ ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីផលប្រយោជន៍របស់សង្គមជាតិ​ និងប្រជាជនកម្ពុជាទាំងមូល។

ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ ក៏បានដាក់បទ បញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ឲ្យដូចភ្លៀង រលឹមបន្តទៀត​ ដោយគ្មានការដកថយឡើយ ធ្វើយ៉ាង ណាកុំឲ្យមានការកើតឡើងនូវបទល្មើសនេសាទខុសច្បាប់ដដែលៗ កេីនឡេីង​ជាថ្មីទៀតបានឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print