កីឡាករបម្រុង Davide Frattesi របស់ក្លឹប Inter Milan បានរកគ្រាប់បាល់ឈ្នះម៉ោងបន្ថែម ដើម្បីបញ្ជូនក្រុមរបស់គាត់ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីទទួលជ័យជម្នះយ៉ាងរំភើបអស្ចារ្យលើក្រុម Barcelona ក្នុងលទ្ធផល 4-3 កាលពីថ្ងៃអង្គារ។
ម្ចាស់ផ្ទះ Inter បាននាំមុខ២គ្រាប់មុននៅក្នុងតង់ទី១ដោយខ្សែប្រយុទ្ធLautaro Martinezនិងបាល់ប៉េណាល់ទីដោយកីឡាករHakan Calhanoglu។
ក្រុមម្ចាស់ផ្ទះបានរងសំពាធយ៉ាងខ្លាំងនៅក្នុងតង់ទី២ដោយក្រុមភ្ញៀវវាយបងវិញរហូតបាន៣គ្រាប់នាំមុខក្នុងលទ្ធផល៣-២នៅត្រឹមនាទីទី៨៧ជិតចប់កាតប្រកួតទៅហើយ។ ប៉ុន្តែកីឡាករFrancesco
Acerbi បានជួយសង្គ្រោះម្ចាស់ផ្ទះជាមួយនឹងគ្រាប់បាល់តាមស្មើដ៏គួរឱ្យភ្ញាក់ផ្អើល
និងរំភើបពេញទីលានស្ទើរតែចប់ការប្រកួតទៅហើយធ្វើឱ្យក្រុមទាំង២ត្រូវការលេងក្នុងម៉ោងបន្ថែម១៥នាទី២ដង។
នៅក្នុងនាទីទី៩៩
កីឡាករបម្រុង Davide Frattesi បានទាត់ជើងឆ្វេងយ៉ាងស្អាតចូលទី
Barcelona ហើយ
ឡើងលើរបងសុវត្ថិភាពដើម្បីអបអរនៅចំពោះមុខអ្នកគាំទ្ររបស់ Inter
ដែលជាគ្រាប់យកពួកគេទៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមអ៊ីតាលីនឹងត្រូវជួបជាមួយក្រុម Paris St Germain ឬ Arsenal នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Munich នៅចុងខែនេះ ដោយក្រុមបារាំងបាននាំមុខ 1-0 សម្រាប់ការប្រកួតជើងទីពីរពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធនេះ។