ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥
មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា រួមជាមួយមន្រ្តីជាច្រើនរូបទៀត បានចុះសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជននិងកីឡា អាជ្ញាធរដែនដី និងលោកនាយក វិទ្យាល័យ ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរ សរុប ជិត ៣០០ នាក់។
ក្នុងវគ្គអប់រំនេះ ផ្តោតសំខាន់ទៅលើវិធីស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារអោយមានសុវត្ថិភាណ ទំនិញហួសកាលបរិច្ឆេត ទំនិញគ្មានប្រភពច្បាស់លាស់ ទំនិញវេចខ្ជប់ដែលមានការប្រែប្រួលសណ្ឋានដូចជា កំពិត ប៉ោង ច្រេះចាប់ ។ ល។
ផ្សព្វផ្សាយអំពីច្បាប់ទាំង ៤ របស់ អគ្គនាយកដ្ឋាន ក ប ប ៖
១-ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា
២-ច្បាប់ប្រកួតប្រជែង
៣-ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
៤-ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
សូមបញ្ជាក់ថា ៖ ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកចូលរួមមួយចំនួន និងត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណវិទ្យាល័យ ដែលជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។
ទន្ទឹមនោះ មន្រ្តីសាខា ក ប ប ក៍បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស,
គ្រឿងញៀនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។
ផ្សព្វផ្សាយពីផលប៉ះពាល់នៃការទទួលស្រាសរ បញ្ហាអនាម័យ និងការញាំអំបិលមានជាតិអុីយ៉ូដ ផងដែរ៕
ដោយ ៖ សិលា