លោក ខៀវ កាញារីទ្ធ យកសារដ៏សែនឈឺចាប់របស់ប្រជាពលរដ្ឋ បាត់បង់គ្រួសារគ្មានថ្ងៃត្រឡប់ ដោយសារមន្ត្រីនគរបាលចរាចរណ៍ ដោយសារការអនុវត្តការងារគ្មានក្រមសីលធម៌វិជ្ជាជីវៈមកបង្ហោះ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលចិត្តនិយាយពិត បង្ហោះរឿងជួយសង្គមឱ្យមានយុត្តិធម៌ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានយកសារដ៏សែនឈឺចាប់របស់ប្រជាពលរដ្ឋ បាត់បង់គ្រួសារគ្មានថ្ងៃត្រឡប់ ដោយសារមន្ត្រីនគរបាលចរាចរណ៍ ដោយសារការអនុវត្តការងារគ្មានក្រមសីលធម៌វិជ្ជាជីវៈមកបង្ហោះ ! ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

សូមគោរពជំរាបទៅកាន់ឯកឧត្តមបង ថ្ងៃនេះក្រុមគ្រួសាររបស់នាងខ្ញុំមានទុក្ខយ៉ាក្រៀមក្រំដោយសារទង្វើររបស់មន្ត្រីប៉ូលីសចរាចរណ៍បានចេញឃាត់ឡានដឹកទំនិញនៅមុខឡានដឹកទំនិញរបស់ក្មួយនាងខ្ញុំវាបង្កអោយក្មួយរបស់នាងខ្ញុំមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការអនុវត្តការងារគ្មានក្រមសីលធម៌វិជ្ជាជីវៈ

… ក្មួយរបស់នាងខ្ញុំជាកូនប្រុសច្បងគ្រួសារក្នុងគ្រួសារខ្វះខាត ក្មួយថាថាអាណិតម៉ែឪរកលុយមិនបានឪ្យប្អូនៗរៀន សុខចិត្តបោះបង់ការសិក្សាខ្លួនឯងថ្នាក់ទី12 ទៅចាប់យករបរជាតៃកុងឡានឈ្នួល ដើម្បីរកប្រាក់សន្សំសម្រាប់ខ្លួនឯង ជួយប្អូនៗអោយបានរៀនសូត្រ និងប្រាក់មួយចំនួនសងគុណចិញ្ចឹមម៉ែ និងឪ…
ក្មួយថានឹងខំធ្វើការសន្សំលុយថ្ងៃណាមួយនឹងមានលុយទិញឡានរត់ខ្លួនឯងក្រែងជីវភាពបានប្រសើរជាងនេះ…
ជាអកុសលបំផុតថ្ងៃនេះក្មួយបានលាចាកលោកទាំងវ័យក្មេង ទាំងក្តីបំណងមិនបានបំពេញ…

សោកនាដកម្ម នេះគឺកើតឡើងមកពីមន្ត្រីប៉ូ លីសចរាចរណ៍ខិលខូចគ្មានវិជ្ជាជីវ:លបស្ទាក់ចេញមកឃាត់រថយន្តដឹកទំនិញ ម៉ោង5:30នាទីព្រឹក ធ្វើឪ្យរថយន្តខាងមុខចាប់ហ្វ្រាំង បណ្តាលឪ្យរថយន្តខាងក្រោយចាប់ហ្វ្រាំងមិនទាន់បានអកសឺទៅបុករថយន្តខាងមុខ…. ៕

...

លោកយកពី Facebook (Ah’thy Amr )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print