អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » “បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកMaroš Šefčovič សមាជិកគណៈកម្មាធិការសហភាពអឺរ៉ុបទទួលបន្ទុកសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ចបានថ្លែងថា សហភាពអឺរ៉ុបនឹងរក្សាទុកជម្រើស ច្រើនដើម្បីឆ្លើយតបនឹងការបន្ថែមពន្ធគយរបស់អាមេរិកលើផលិតផលដែលនាំចូលពីសហភាពអឺរ៉ុប។
គេហទំព័រ «CCFR China state-controlled media » ការដាក់ពន្ធគយរបស់ អាមេរិក គឺមានភាព អយុត្តិធម៌ ខ្លាំង ណាស់។ ក្នុងអំឡុងពេល ៩០ ថ្ងៃដែល ហៅថាជាការពន្យារពេលបណ្តោះអាសន្ននៃ”ពន្ធគយបដិការ” ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យដៃគូពាណិជ្ជកម្មមួយចំនួន សហភាពអឺរ៉ុបនឹងត្រៀមលក្ខណៈដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធគយយ៉ាងច្រើនរបស់សហរដ្ឋអាមេរិក លើផលិតផលនាំចូល ពីសហភាពអឺរ៉ុប។
លោកMaroš Šefčovičបានថ្លែងបន្តថា ក្រៅពីការបន្តការចរចា សហភាពអឺរ៉ុបបាននិងកំពុង “រៀបចំ ពាក្យបណ្តឹង ដើម្បីគាំពារនិងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់” ព្រមនិងពន្លឿនការចរចាពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតជុំវិញពិភពលោក ៕
ដោយ ៖ សិលា