ភ្នំពេញ ៖ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជាបានសហការរៀបចំពិព័រណ៍ដែលមានឈ្មោះថា «ប្រឈមមុខនឹងខ្មែរក្រហម-ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» បើកឱ្យសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី ២២ ខែសីហា ២០២៥។
គួររំលឹកថា កាលពី ៥ ទសវត្សរ៍មុន នៅថ្ងៃដ៏សោកសៅនោះ អស់រយៈពេលជាងពីរសប្តាហ៍ ទីធ្លាស្ថានទូតបារាំងបានក្លាយជាទីកន្លែងហ៊ុមព័ទ្ធមួយ មុននឹងឈានទៅរកជោគវាសនាដ៏សោកសង្រេង។ ពលរដ្ឋខ្មែរត្រូវបានបង្ខំឱ្យចាកចេញជាបន្តបន្ទាប់ ហើយជនបរទេសត្រូវបានជម្លៀសទៅកាន់ប្រទេសថៃជាពីរក្រុមតាមក្បួនរថយន្ត នៅថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៧៥។
រូបភាព និងឯកសារទាំងនេះ ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ១៩៧៥ និងក្រោយថ្ងៃ១៧មេសា នៅស្ថានទូតបារាំងដែលមានមនុស្សជាច្រើនរយនាក់បានមកជ្រកកោន ដែលរួមមានពលរដ្ឋបារាំងជាង ៥០០ នាក់ និងពលរដ្ឋប្រមាណ ១០០ នាក់មកពី ២០ ប្រទេសផ្សេងទៀត ព្រមទាំងប្រជាជនខ្មែរប្រមាណ ៦០០នាក់ ៕
ដោយ ៖ សិលា