បុរសម្នាក់បើករថយន្តសាំយ៉ុងលឿនពេកទៅបុករថយន្ដFORDពីក្រោយពេញទំហឹងបណ្ដាលឲ្យរុញឡើងសួនច្បារពុះចែកផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត FORD ១គ្រឿង ត្រូវបានរថយន្តសាំងយ៉ុង បើកទៅបុកពីក្រោយរុញឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចព្យាយាមបើកគេចតែគេចមិនផុត ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមនុពេលកើតហេតុ គេឃើញរថយន្ត FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BY-1364 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ខណៈមកដល់ចំណុចកើតហេតុរថយន្តខាងលេីនេះបានបន្ថយល្បឿន ព្រោះមានគ្រោះថ្នាក់ក្រឡាប់កង់បីនៅខាងមុខ ស្រាប់តែមានរថយន្ត១គ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ 2T-2353 បានដឹកបន្លែបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងល្បឿនលឿន ក៏បានបុករថយន្ត FORD ពីក្រោយពេញទំហឹង រួចបន្តបើករត់គេចខ្លួន ប៉ុន្តែគេចមិនផុតព្រោះរថយន្តខាងលើបានខូចខាតមួយកំណាត់មុខ ទើបបើកគេចបានប្រមាណជាង១០០ម៉ែត្រ ក៏ស្រាប់តែរេចង្កូត បុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្តង ។

...

​ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចះមកធ្វើការវាស់វែង និងបានយករថយន្តទាំង២ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print