ខេត្តកណ្តាល ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុីម៉ាក់នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទMK82 ចំនួន១គ្រាប់ទៀតហើយ បានប្រទះឃើញនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ហើយត្រូវបានអាជ្ញាធរសុីម៉ាក់ ចុះទៅបន្សាប ដោះយកទៅរក្សាទុក កន្លែងមានសុវត្តិភាព។
តាមអាជ្ញាធរសុីម៉ាក់ គ្រាប់MK82 ជាប្រភេទគ្រាប់ទម្លាក់តាមយន្តហោះ មានទម្ងន់២៣០គីឡូក្រាម បន្សល់ទុករាយប៉ាយនៅទឹកដីកម្ពុជា តាំងពីសម័យសង្គ្រាម ទស្សវត្សរ៍ឆ្នាំ៧០ មកម្ល៉េះ គិតមកដល់បច្ចុប្បន្ន អស់រយៈពេលច្រើនឆ្នាំពិតមែន តែគ្រាប់នៅមានសភាពដូចថ្មី អាជ្ញាធរ សមត្ថកិច្ចជំនាញ យកបានជាបន្តបន្ទាប់ ។
អាជ្ញាធរសុីម៉ាក់បន្តទៀតថាបន្ទាប់ពី សមត្ថកិច្ចមូលដ្ឋានរាយការណ៍ គ្រាប់MK82 មួយគ្រាប់ខាងលើ ត្រូវបានដោះបន្សាប ហើយដឹកយកទៅរក្សាទុក នៅអាជ្ញាធរសុីម៉ាក់ ៕
...
ដោយ៖ ជ្រោយពេជ្រ