នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័ងម្នាក់ដកហូតគ្រឿងញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌទួលគោកឃាត់ខ្លួន និង ដកហូតគ្រឿងញៀនបាន១កញ្ចប់តូចជាក់ស្ដែង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅវេលាម៉ោង១៥និង៣០នាទី នៅចំណុចប្លុក រោងចក្រឆ្នាំងផ្លូវ រថភ្លើង ក្រុម ទី១០២ ភូមិ២៣ សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក រាជធា នីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះនួន ហួត ហៅ ហួត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ផ្ទះជួលពុំចាំលេខ ក្រោយផ្ទះ សំណាក់ស្រែលាភ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ក្រាមពណ៌ សថ្លាមួយកញ្ចប់ ( សង្ស័យជា គ្រឿងញៀនម៉ាទឹកកក) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំ ណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ស ដារ៉ា

sordara-1

...

sordara

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print